
អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានបានចាត់ទុកទង្វើរបស់ក្រុមជើងឯកអង់គ្លេស២០សម័យ ថាបានបង្កការរំខានដល់ថ្ងៃឈប់សម្រាករបស់គាត់ នៅពេលដែលក្រុមការងាររបស់ក្លឹបបានធ្វើដំណើរដោយយន្តហោះទៅជួបគ្រូបង្វឹកសញ្ជាតិហូឡង់ដែលចំណាយពេលសម្រាកលំហែវិស្សមកាលនៅតំបន់Ibiza ដែលជាកោះលំហែរដ៏ល្បីល្បាញមួយនៅភាគខាងកើតទីក្រុង Valencia ដែលជាតំបន់ឆ្នេរខ្សាច់ដ៏ល្បីល្បាញមួយនាប្រទេសអេស្បាញ។លោក Ten Hag បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ថ្នាក់ក្លឹបនាំបានមករកខ្ញុំខណៈពេលដែលខ្ញុំកំពុងសម្រាកនៅ Ibiza ។ ភ្លាមៗពួកគេប្រាប់ខ្ញុំថាក្លឹបចង់បន្តការងារជាមួយខ្ញុំ។
សម្រាប់បិសាចក្រហម Man.United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ កាលពីរដូវកាលមុន និងជាលើកដំបូងដែលក្រុមធ្លាក់ក្នុងចំណាត់ថ្នាក់ទាបបំផុតនៅក្របខណ្ឌ Premier League ខណៈសហម្ចាស់ក្លឹប Man. United លោក Sir Jim Ratcliffe ធ្លាប់បានទំនាក់ទំនងអតីតគ្រូបង្វឹក Bayern Munich លោក Thomas Tuchel ប៉ុន្តែទីបំផុត Man.Utd សម្រេចបន្តរួមផ្លូវជាមួយលោក Ten Hag ។គួររំលឹកថាអនាគតរបស់លោក Ten Hag បានស្ថិតក្នុងភាពស្រពិចស្រពិល មុនពេលគ្រូបង្វឹកសញ្ជាតិហូឡង់ដឹកនាំ Man Utd ផ្តួល Man.City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលជាពានទី២ បន្ទាប់ពីរដូវកាលដំបូងបានដឹកនាំ Man.Utd ឈ្នះពាន EFL Cup នៅរដូវកាលដំបូង។
ប្រភព: BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



