
វីរបុរសក្រុមតោខៀវ Chelsea បច្ចុប្បន្នជាពិធីករ និង ជាអ្នកវិភាគកីឡាប្រចាំ BT Sport លោក Joe Cole បានលើកឡើងថាកីឡាករមិត្តរួមជាតិព័រទុយហ្គាល់ពីរនាក់ដ៏សំខាន់ដែលអាចជួយអោយប្រធានក្រុម គឺខ្សែប្រយុទ្ធចាស់វស្សាដ៏មានបទពិសោធន៏ Cristiano Ronaldo លេងឱ្យក្រុមជម្រើសជាតិបានរយៈពេលរហូតដល់ទៅ ១០ ឆ្នាំទៀតឯណោះ។អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស Cole បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំបានលើកឡើងពីឈ្មោះកីឡាករ២រូបនោះគឺ ម្នាក់នោះគឺទី១ ខ្សែបម្រើស្លាបឆ្វេង Rafael Leao បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ កំពុងលេងអោយក្រុម AC.Milan និង ទី២ គឺ ខ្សែបម្រើស្លាបស្តាំ Bernardo Silva បច្ចុប្បន្ន មានវ័យ២៩ឆ្នាំ កំពុងលេងអោយក្រុម Man.City ។ចំណែកឯ Ronaldo បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំកំពុងត្រៀមខ្លួនដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ចូលរួមការប្រកួត Euro ២០២៤ ពោលគឺ ២០ឆ្នាំក្រោយបង្ហាញខ្លួនព្រឹត្តិការនេះដំបូងនៅឆ្នាំ២០០៤ដ៏ខកចិត្តនោះ។
Cole បានប្រាបគេហទំព័រ Eurosport យ៉ាងដូច្នេះថាៈ ខ្ញុំយល់ស្របជាមួយ Ally McCoist និង Rio Ferdinand ដែលបានពណ៌នាថា ព័រទុយហ្គាល់លេងបានល្អទោះគ្មានវត្តមានវីរបុរសរូបនេះ ។ប៉ុន្តែ ការពីតយើងមិនបានវាយតម្លៃអោយទាបជាងនេះបានទេ ការពិតប្រសិនយើងប្រមើលមើលថាបើក្រុមមានវត្តមាន Rafaael Leao លេងនៅស្លាបឆ្វេង ហើយ Bernardo Silva អាចលេងគាំទ្រនៅស្លាប ខាងស្តាំនោះពិតណាស់ Ronaldo អាចនៅលេងបាន ១០ ឆ្នាំទៀតក្នុងនាមខ្សែប្រយុទ្ធជួរមុខសម្រាប់ការគាំទ្រពីអ្នកទាំងពីរមិនថាក្នុងរឺក្រៅប្រអប់។
ប្រភព: Dailypost
វីដេអូ: Raphael Leao
វីដេអូៈ Bernado Silva

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



