
ទីបំផុតក្រុមបិសចក្រហម Man. United បានដាក់តម្លៃលក់នូវទឹកប្រាក់ប្រមាណ ៤០ លានផោនសម្រាប់ក្លឹបណាដែលចង់បានខ្សែបម្រើស្លាប Jadon Sancho ទៅរួមក្រុមនាពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការនៅរដូវក្តៅនេះ។សម្រាប់កីឡាករអន្តរជាតិអង់គ្លេស Sancho បានចំណាយពេលពាក់កណ្តាលរដូវកាលមុនលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Borussia Dortmund ក្រោយត្រូវបានគ្រូបង្គោលលោក Erik ten Hag ដកឈ្មោះចេញពីក្រុមឈុតធំ។អតីតយុវជនថ្នាល Watford និង Man.CIty បច្ខុប្បន្នមានវ័យត្រឹមតែ ២៤ ឆ្នាំរូបនេះបានជួយ Dortmund ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និងបានលេងស្ទើរតែពេញម៉ោងប៉ុន្តែទីបំផុតពួកគេបានរបូតគ្រាប់បាល់២គ្រាប់នៅចុងម៉ោង។
ប្រភព និង ការយល់ឃើញរបស់គេហទំព័រ BBC អង់គ្លេសបានចុះផ្សាយថាៈ ទោះយ៉ាងណាអនាគតរបស់ Sancho មិនទាក់ទងថាគាត់និងការងាររបស់គ្រូបង្វឹកហូឡង់លោក Ten Hag ថារូបលោកបន្តដឹកនាំរឺនិងត្រូវចាកចេញពីកីឡដ្ឋាន Old Trafford នោះទេ។ សម្រាប់ Dortmund នៅតែមានចេតនាចង់បាន Sancho ត្រឡប់មកមកបន្តលេងអោយក្រុមវិញនៅរដូវកាលក្រោយ ប៉ុន្តែពួកគេកំពុងស្វែងរកកិច្ចព្រមព្រៀងខ្ចីជើង១រដូវកាលបន្ថែមទៀត ប្រសើរជាងទិញផ្តាច់ជាអចិន្រ្តៃយ៏។សម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ ដែលជាអាណាព្យាបាលMan.United ចង់បានតម្លៃលក់ដែលមិនខាតបង់ច្រើនពេកនោះទេ ក៏ព្រោះតែពួកគេដឹងច្បាស់ពីគោលការណ៏ច្បាប់ Financial Fair Play (FFP) ។
គួរំឡឹកថា Sancho ត្រូវបាន Man United ចុះហត្ថលេខាផ្ទេរយកពីក្រុម Dortmund ក្នុងតម្លៃ ៧៣ លានផោនក្នុងខែកក្កដា ឆ្នាំ ២០២១ ខណៈកិច្ចសន្យារបស់គេនៅមានសុពលភាពរយៈពេល ២ ឆ្នាំទៀត។ក្រៅពី Dortmund នៅមានក្រុម ស្រ្តីជរា(the Old Lady) Juventus ដែលជាម្ចាស់ជើងឯក Coppa Italia ជាក្រុមដែលបង្ហាញពីការចាប់អារម្មណ៏ចង់បាន Sancho ចុងក្រោយផងដែរ។
ប្រភព:BBC
មានវីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



