
ក្លឹប LA Galaxy នៅលីកកំពូលសហរដ្ឋអាមេរិក MLS ចង់បានកីឡាករខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski ដើម្បីមកលេងចាប់ដៃគូគ្នាសាជាថ្មីម្តងទៀតជាមួយខ្សែបម្រើ Marco Reus ដែលទើបតែនិងបញ្ចប់ការផ្ទេរពីក្លឹប Dortmund នៅលីកកំពូលអាឡឺម៉ង់មករួមក្រុមយោងតាមការចុះផ្សាយរបស់គេហទំព័រអេស្បាញ Diario AS ។
បើទោះបីមានមហិច្ឆតា ក្នុងការចង់ចុះហត្ថលេខានាំយកកីឡាករវ័យ៣៥ឆ្នាំ និង ជាកាពីតែនក្រុមជម្រើសជាតិប៉ូឡូញ Lewandowski មករួមក្រុម ប៉ុន្តែពួកគេយល់យ៉ាងច្បាស់ថាក្រុមនិងត្រូវជួបឧបសគ្គក្នុងការផ្ទេរ យកកីឡាករដែលគ្រូបង្វឹកអាឡឺម៉ង់លោក Hansi Flick ចាត់ទុកជាកីឡាករសំខាន់សម្រាប់គម្រោងប្រើប្រាស់ជាមួយក្រុម Blaugrana ស្របពេលកិច្ចសន្យារបស់Lewandowski ផុតកំណត់នៅឆ្នាំ២០២៦។គួររំលឹកថា Robert Lewandowski បានបង្ហាញខ្លួន ៨៧ ប្រកួតជាមួយ Marco Reus នៅកំលុងពេលលេងរួមគ្នានៅក្ឹប Borussia Dortmund និងរកបាន២២គ្រាប់។
ប្រភព: Tribuna

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



