

(អាល្លឺម៉ង់)៖ ក្លឹប Borussia Dortmund បានប្រកាសពីការព្រមព្រៀងគ្នាជាមួយក្លឹបតោខៀវ Chelsea ក្នុងការចរចាទិញលក់ខ្សែបម្រើស្លាប Jamie Gittens ក្នុងតម្លៃប្រមាណ ៤៨.៥លានផោន បូកបន្ថែម ៣.៥លានផោនផ្សេងទៀតផងដែរនាពេលថ្មីៗនេះ។

គួរកត់សម្គាល់ថា កីឡាករវ័យទើបតែ ២០ឆ្នាំ ដែលស្ថិតក្នុងឈុត U-21 អង់គ្លេសបច្ចុប្បន្ន បានក្លាយជាសមាជិកថ្មីទី៥ របស់ Chelsea ក្នុងរដូវកាលដោះ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោយការមកដល់របស់កីឡាករ Liam Delap, Joao Pedro, Dario Essugo និង Mamadou Sarr ដែលកំពុងចូលរួមជាមួយតោខៀវនៅក្នុងពានរង្វាន់ FIFA Club World Cup ២០២៥ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ កីឡាករ Estevao Willian ក៏នឹងមកចូលរួមជាមួយក្រុមរបស់លោក Enzo Maresca ផងដែរ ក្រោយបញ្ចប់ Club World Cup ជាមួយ Palmeiras ដែលត្រៀមជួយក្រុមប្រេស៊ីលមួយនេះ លេងវគ្គ ៨ក្រុមទល់នឹង Chelsea នារាត្រីថ្ងៃសៅរ៍ស្អែក៕
ប្រភព៖ BBC

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន […]


