Close
Featured-Image
មិនមែនជា Messi ប៉ុន្តែកីឡាករតែម្នាក់គត់ដែលលោក Sir Alex ឈឺក្បាល់បំផុតរាល់ពេលប៉ះគ្នាម្តងៗ
ទំហំអក្សរ
តូច
ធំ

លោក Sir Alex Ferguson អតីតគ្រូបង្វឹកដ៏មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញជុំវិញពិភពលោក បានអះអាងថា អតីតកីឡាករ Chelsea គឺ​Gianfranco Zola គឺជាកីឡាករដែលធ្វើឲ្យរូបលោកមានការឈឺក្បាល់ជាខ្លាំង រាល់ពេលរូបលោករៀបចំផែនការទប់ទល់ជាមួយនឹងកីឡាកររូបនេះម្តងៗ ។ លោក Ferguson បានលើកសរសើរ Zola គឺជាកីឡាករដ៏អស្ចារ្យ​ និងហ៊៊ាន ហើយលោក Sir Alex លើកការប្រកួតនៅ FA Cup មួយដែលលោកបញ្ជារឲ្យកូនក្រុមរបស់លោកផ្តោតសំខាន់លើតែកីឡាករម្នាក់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sir Alex Ferguson helping Sale Sharks ahead of Premiership Rugby final |  The Independent

លោក Ferguson បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថាៈ​​ “គាត់ (Zola) តែងតែមានស្នាមញញឹមនៅលើផ្ទៃមុខរាល់ពេលលេងទល់នឹងពួកយើង ហើយវាពិតជារំខានខ្ញុំខ្លាំងណាស់។ ខ្ញុំបាននិយាយក្នុងចិត្តថា ហេតុអ្វីបានជាកីឡាករម្នាក់នេះសប្បាយចិត្តរាល់ពេលលេងទល់នឹង​ United ? ខណៈគ្មាននរណាគេម្នាក់សប្បាយចិត្តលេងទល់នឹងយើងឡើយ ។ គាត់ជាកីឡាករអស្ចារ្យ និងមានទេពកោសល្យ ជាមួយនឹងសមត្ថភាពដ៏ល្អ ហើយហ៊ានលេង ខ្ញុំចាំបានថា យើងលេងទល់នឹង Chelsea ក្នុង FA Cup ប៉ុន្មានឆ្នាំមុនយើងឈ្នះ Treble ពួកយើងបានស្មើ 0-0 នៅ Old Trafford ហើយកូនក្រុមរបស់ខ្ញុំទាំងផ្តោតតែលើគាត់ប៉ុណ្ណោះ៕”

Gianfranco Zola NFM Hall Of Fame profile

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930