
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Omari Forson ទំនងជាចាកចេញពីក្លឹប Manchester United រដូវកាលទីផ្សារដោះដូរកីឡាករនេះក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ ក្រោយបង្ហាញវត្តមានឲ្យឈុតធំ Manchester United កាលពីខែកុម្ភៈ Omari ទំនងជាចាប់ផ្តើមទំព័រថ្មីរបស់ខ្លួននៅក្លឹបផ្សេង។ មានក្លឹបធំៗ ជាច្រើននៅតំបន់អឺរ៉ុបបានធ្វើឲ្យទាក់ទងទៅកាន់ភ្ញាក់ងាររបស់កីឡាកររូបនេះរួចជាស្រេច ដោយពួកគេសម្លឹងឃើញទេពកោសល្យ ដ៏ពិសេសក្នុងខ្លួនរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



