
ក្រុមការងាររបស់កគ្រូបង្វឹករបស់លោក Erik Ten Hag បានបង្ហើបពីមូលហេតុដែល Jadon Sancho បដិសេធមិនសុំទោស Erik ten Hag បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា។ គ្រូបង្វឹកម្នាក់នៅ Manchester United បានបង្ហើបពីមូលហេតុដែល Jadon Sancho បដិសេធមិនសុំទោស Erik ten Hag បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា។ គ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក Ten Hag របស់ United និងជាអតីតខ្សែប្រយុទ្ធ Benni McCarthy របស់ Premier League ឥឡូវនេះបានបង្ហាញពីមូលហេតុដែល Sancho បដិសេធមិនសុំទោសអ្នកចាត់ការរបស់គាត់។
លោក McCarthy ដែលទទួលតួនាទីជាគ្រូបង្វឹកនៅ United ក្នុងឆ្នាំ 2022 បានប្រាប់ 947 ថា «ខ្ញុំបាននិយាយទៅកាន់អ្នកគ្រប់គ្រងដោយផ្ទាល់។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំគិតថា Jadon មានអារម្មណ៍ថា ប្រសិនបើគាត់សុំទោសនោះ គាត់នឹងទទួលស្គាល់ថា គាត់ជានាក់ដែលមិនខិតខំហ្វឹកហាត់ ខិតខំព្យាយាម ហើយអ្វីដែលសារព័ត៌លើកឡើងគឺជាការពិត។ ខ្ញុំបាននិយាយទៅកាន់ Jadon ក្នុងនាមជាគ្រូបង្វឹក ជាមិត្តជិតស្និតនឹងក្នុងនាមជាអ្នកដែលធ្លាប់មានស្ថានភាពដូចគ្នា។ ប៉ុន្តែ Sancho មិនបានមើលឃើញឡើយ គាត់បាននិយាយថា ខ្ញុំមិនសុំទោសជាដាច់ខាត ព្រោះបើសិនខ្ញុំធ្វើវានោះ មានន័យថា ខ្ញុំសុំទោសដោយសារតែខ្ញុំខ្ចិល ហើយតែងតែមកយឺត និងមិនដែលប្រឹងប្រែងអស់សមត្ថភាព។ នេះជាអ្វីដែលខ្ញុំសុំទោស។ នេះជាហេតុផលរបស់គាត់ដែលមិនធ្វើការសុំទោសទៅកាន់លោក Ten Hhag។»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



