
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United អាចនឹងពិចារណាដេញតាមប្រមាញ់កីឡាករ Trevoh Chalobah និង Conor Gallagher ពីសំណាក់តោខៀវ Chelsea ប្រសិនបើលោក Mauricio Pochettino ក្លាយជាអ្នកចាត់ការទូទៅនៅ Old Trafford ជំនួសតំណែងលោក Erik ten Hag នេះបើយោងតាម Football Insider បានអះអាង។
បើទោះជា Chalobah ជាកីឡាករជម្រើសដំបូងនៅ Chelsea តាំងពីឆ្នាំ ២០២១ មកក៏ដោយ ប៉ុន្តែបច្ចុប្បន្នរូបគេបានជួបនូវការលំបាកនៅជម្រើស១១នាក់ដំបូង និងខកខានការប្រកួតដ៏ធំមួយនៃរដូវកាលនេះ ដោយសារតែបញ្ហារបួស។ ទន្ទឹមនឹងនោះ Gallagher គឺជាកីឡាករឆ្នើមសម្រាប់ក្រុមតោខៀវក្នុងរដូវកាលនេះ ដោយបង្ហាញក្នុង ៥០ប្រកួត និងស៊ុតបញ្ចូលទីបាន ៧គ្រាប់ ខណៈ Assists បាន ៩ដងផងដែរ។
របាយការណ៍បន្ថែមថា Chelsea ជួបនូវវិបត្តិយ៉ាងតឹងរ៉ឹងជុំវិញច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ដោយតម្រូវឲ្យបើកចំហរក្នុងការលក់កីឡាករ២រូបនេះ ក្នុងចំណោមអ្នកផ្សេងទៀត ក្នុងគោលបំណងធ្វើឱ្យបញ្ជីទិញលក់មានតុល្យភាពផងដែរ។ ជាមួយគ្នានេះ Chalobah និង Gallagher ជាយុវជនថ្នាលក្លឹប ដែលអាចនឹងត្រូវដាក់លក់នៅទីផ្សារដោះដូរកីឡាករ ហើយពួកគេនឹងធ្វើឲ្យក្លឹបចំណេញប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



