Southampton បានផ្តួលក្រុម Leeds United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship ដើម្បីទទួលបានការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញក្រោយធ្លាក់ទៅកាលពីរដូវកាលមុន។ ព្រមជាមួយគ្នានេះដែរពួកគេនិងទទួលបានប្រាក់រង្វាន់ប្រមាណ១៤0 លានផោន ខណៈពួកគេនិងវិលមកលេងនៅលីកកំពូលក្រោយធ្លាប់លេង១១ឆ្នាំឆ្នាំមុនពេលធ្លាក់ចេញ។គួរកត់សម្គាល់ថាក្លឹបដែលមាន មូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងចក្រភពអង់គ្លេសឈរនៅចំណាត់ថ្នាក់លេខ៤ និងមានបីពិន្ទុតាមពីក្រោយ Leeds ដែលឈរនៅលេខរៀងទី៣ ខណៈពួកគេនិងឡើងមកលេងនៅលីកកំពូលវិញជាមួយ Leicester និង Ipswich Town។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គ្រាប់បាល់ជ័យជំនះតែ១គ្រាប់របស់ Adam Armstrong និងជាគ្រាប់បាល់ទី២៤ ក្រោយការបញ្ជូនរបស់ Will Smallbone គឺបានធានាសុវត្តិភាពសម្រាប់ពួកគេ ខណៈកីឡាករបម្រុង Daniel James អតីតកីឡាករ Man.Utd បច្ចុប្បន្នលេងអោយ Leeds ព្យាយាមស៊ុតបាល់ប៉ះរបារទីចុងម៉ោងដើម្បីតាមស្មើ ប៉ុន្តែមិនអាចវាយបកតាមស្មើក្រុមលោក Russell Martin នៅនាទីទី១២នៃម៉ោងបន្ថែមជិតបញ្ចប់ការប្រកួត។ដូច្នេះ បរាជ័យវគ្គPlay-off សម្រាប់ Leeds បានបន្តអោយពួកគេលេងនៅក្របខណញឌ Championship មួយរដូវកាលទៀត ខណៈក្រុមបានបង្កើតកំនត់ត្រាចាញ់វគ្គផ្តាច់ព្រ័ត្រចំនួន ៣ដង ចុងក្រោយរបស់ពួកគេនៅ Wembley ដោយមិនស៊ុតបញ្ចូលទី និងមិនបានជោគជ័យនៅយុទ្ធនាការ Play-off ទាំងប្រាំមួយប្រកួតចុងក្រោយរបស់ពួកគេនាពេលកន្លងទៅ។
ប្រភព:BBC
វីដេអូ:
