

បរទេស៖ អ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United គិតទទូចឲ្យអ្នកចាត់ការទូទៅរបស់ខ្លួនគឺលោក Erik Ten Hag គួរតែផ្តល់ឪកាសឲ្យយុវជនឆ្នើម Zidane Iqbal ក្នុងឈុតធំឲ្យច្រើន បន្ទាប់ពីរូបគេបានបង្ហាញទេពកោសល្យបានយ៉ាងល្អឲ្យក្រុមជម្រើសជាតិអ៊ីរ៉ាក់ពេលប៉ះក្រុមជម្រើសជាតិរុស្សីក្នុងការប្រកួតវគ្គជម្រុះ UEFA Euro 2024 ទន្ទឹមពេលដែលក្លឹបកំពុងមានកង្វះខាតកីឡាករ ដោយសារតែរបួស និងជាប់បម្រាមជាច្រើននាក់ ។

Iqbal ត្រូវបានផ្តល់ឪកាសដោយគ្រូបង្វឹកអ៊ីរ៉ាក់លោក Jesus García ហើយរូបគេគឺបានបង្ហាញទំរង់លេងបានយ៉ាងល្អ ធ្វើឲ្យគ្រប់គ្នាស្ទើរតែមិនជឿអំពីទំរង់លេងដែលគេបានបង្ហាញអំឡុងពេលការប្រកួតនោះ ។
🌟 Zidane Iqbal (19) vs Russia 🪄 pic.twitter.com/emmZIfNvEX
— Iraq Xtra (@IraqXtra) March 26, 2023

(បរទេស)៖ ខ្សែបម្រើកណ្តាល Scott McTominay បានបង្ហាញពីក្តីសប្បាយរីករាយឥតឧបមា ប្រកបដោយយភាពភ្ញាក់ផ្អើល នៅពេលបានលេងរួមក្រុមជាមួយខ្សែបម្រើឆ្នើម Kevin de Bruyne នៅក្លឹបពពកស Napoli ដែលនឹងត្រូវលេងការពារជើងឯក Serie A រដូវកាលថ្មីនេះ។ កីឡាករសញ្ជាតិស្កុតឡេន វ័យ២៨ឆ្នាំ ធ្លាប់តែគូប្រជែងលើវាលស្មៅនឹងគ្នា កាលរូបគេលេងនៅ បិសាចក្រហម Manchester United ស្របពេល De Bruyne លេងឱ្យមេឃខៀវ Manchester City ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា McTominay បានថ្លែងក្នុងសន្និសីទពេលត្រឡប់មកអង់គ្លេស ដើម្បីលេង Pre-Season ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «De Bruyne គឺជាកីឡាករដ៏អស្ចារ្យ និងប្រកបដោយគុណភាពនៅលើទីលាន […]



