
ក្លឹប Barcelona បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Xavi Hernandez ចេញជាផ្លូវការណ៏ហើយ ខណៈក្លឹបយក្សកាតាឡាន់កំបុងសម្លឹងចង់បានអតីតគ្រូបង្វឹក Bayern Munich លោក Hansi Flick មកជំនួសរូបលោក។Legend របស់ក្លឹបលោក Xavi បច្ចុប្បន្នមានវ័យ៤៤ឆ្នាំ នឹងទទួលបន្ទុកដឹកនាំ Barcelona ធ្វើការប្រកួតជាលើកចុងក្រោយនៅថ្ងៃអាទិត្យ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួត La Liga ចុងក្រោយនៃរដូវកាលនេះ។គួរកត់សម្គាល់ថាគ្រូបង្វឹកសញ្ជាតិអស្បាញរូបនេះមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ និងបានគេជូនដំណឹងអំពីការសម្រេចចិត្តពីអនាគតរបស់ខ្លួនជាមួយក្លឹបដោយបានជួបជាមួយប្រធានក្លឹបលោក Joan Laporta និងនាយកផ្នែកកីឡា(Sporting Director)គឺលោក Deco កាលពីថ្ងៃសុក្រ គិតជាពេលវេលាយ៉ាងហោចណាស់១ខែកន្លងទៅបន្ទាប់ពីយល់ព្រមបន្តនៅ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរមិននឹកស្មានដល់។
រំលឹកដល់ខែមសាកន្លងទៅលោក Xavi ត្រូវបានប្រធានក្លឹបខាងលើ បញ្ចុះបញ្ចូលអោយបន្តនៅជាមួយក្រុមបន្ទាប់ពីកំលុងខែមករាកន្លងទៅអតីតកាពីតែនក្រុម Barcelona ថាខ្លួននឹងចាកចេញពីទឹកដី Camp Nou ។ទោះយ៉ាងណាការអត្ថាធិប្បាយថ្មីៗរបស់លោក Xavi បាននិយាយរិះគន់ដោយបើកចំហអំពីការតស៊ូផ្នែកហិរញ្ញវត្ថុរបស់ក្លឹប បានធ្វើអោយលោក Laporta មានវ័យ៦២ឆ្នាំ ខឹងសម្បារ ហើយទីបំផុត Barcelona បានសរសេរយ៉ាងខ្លីថាអរគុណលោក Xavi សម្រាប់ការងាររបស់គាត់ជាគ្រូបង្វឹកចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២១ ។
ទោះបីជាត្រូវបានក្លឹបបញ្ចប់តំណែងមុនការគ្រោងទុក Xavi បានសរសេរដោយបើកចំហរនៅលើបណ្តាញសង្គមថាៈវាពិតជាពិបាកធ្វើចិត្តក្នុងការចាកចេញពីក្លឹបដែលជាអ្នកផ្តល់កំណើតអោយខ្ញុំ ប៉ុន្តែខ្ញុំមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ២ ឆ្នាំកន្លះព្រោះ Bacelona ប្រៀបបីដូចជាគ្រួសារទីពីររបស់ខ្ញុំអញ្ចឹងដែរ ។ដូច្នេះក្រោយការប្រកួតនៅថ្ងៃអាទិត្យនេះចប់ ខ្ញុំនឹងនៅតែជាអ្នកគាំទ្រ Barcelona ដដែល។
ប្រភព:BBC

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



