
ការជួបប្រកួតគ្នាដ៏ស្វិតស្វាញរវាងក្លឹបមានមូលដ្ឋានរួមទីក្រុង Manchester និងត្រូវធ្វើការប្រកួតគ្នាជាលើកទី២នៅវគ្គផ្តាច់ព្រ័ត្រនៅទឹកដីនៃកីឡដ្ឋាន Wembley សម្រាប់ក្របខណ្ឌពានរង្វាន់ FA Cup ដែលជាពានដ៏ចំណាស់និងមានអាយុកាលជិត១៥៣ឆ្នាំ ។ គួររំលឹកថាកាលពីឆ្នាំមុនគូប្រជែងដ៏ជូរចត់ទាំងពីរគឺ Man. City និង Man.Utd ខណៈការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកទី ១៤៣ នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៏ទី ២ មេសា ២០២៤នេះ។សម្រាប់ Man.City ពិតជាចង់ឈ្នះពានដើម្បីសាងប្រវត្តិសាស្រ្តជាលើកទីប្រាំបីរបស់ពួកគេ ខណៈ Man.Utd ត្រៀមសងសឹកនិងទូទាត់គុំនំុចាស់ដែលពួកគេបរាជ័យកាលពីឆ្នាំចាស់ ដើម្បីសម្លឹងចង់ឈ្នះពានដ៏មានកិត្យានុភាពជាលើកទី ១៣សម្រាប់ពួកគេផងដែរ។ជួបគ្នាចុងក្រោយនៅក្របខណ្ឌ EPL Man.City បានផ្តួល Man.Utd ដោយលទ្ធផល ៣ទល់និង១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១០លើកចុងក្រោយ Man.City ឈ្នះ៥ចាញ់៤ និង ស្មើ១។
២.ពត៌មានក្រុមMan.City(ទឹកដីកណ្តាល)
អ្នកចាំទីអន្តរជាតិប្រេស៊ីល Ederson ដែលជាកីឡាករដៃទី១ មិនរំពឹងថានឹងបានចូលលេងនោះទេដោយសារតែបញ្ហារបួសភ្នែកគឺជាកីឡាករដែលអវត្តមានតែម្នាក់គត់សម្រាប់ Man. City ខណៈអ្នកចាំទីអន្តរជាតិ អាឡឺម៉ង់ Stefan Orgeta និងត្រូវប្តូរចូលជំនួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Bernardo, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមMan.Utd(ទឹកដីកណ្តាល)
Harry Maguire និងមិនមានវត្តមានហើយ Luke Shaw ព្រមទាំង Tyrell Malacia គឺពួកគេមានបញ្ហារបួស ចំណែកឯលោក Erik ten Hag បានបញ្ជាក់ថា Mason Mount, Victor Lindelof និង Anthony Martial អាចចូលលេងវិញបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Wan-Bissaka, Casemiro, Martinez, Dalot; Mainoo, Amrabat; Diallo, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ១: ១ Man.Utd
ប្រភព:whoscored &statmuse&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



