
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United កំពុងតែមានការប្រកួតប្រជែងគ្នាជាមួយក្លឹប Newcastle United ក្នុងឈានទៅដល់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Tosin Adarabioyo របស់ក្លឹប Fulham នេះបើយោងតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃនេះ។
កីឡាករ Adarabioyo មានវ័យ ២៦ឆ្នាំ នឹងក្លាយជាកីឡាករគ្មានតម្លៃផ្ទេរចាប់ពីថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលរូបគេបានសម្រេចចិត្តមិនបន្តកិច្ចសន្យាកុងត្រាថ្មីជាមួយក្លឹប Fulham ទៀតនោះទេ ខណៈលោក Eddie Howe ត្រូវបានគេដឹងថា មានការចាប់អារម្មណ៍ខ្លាំងចំពោះអតីតយុវជនរបស់ Man City រូបនេះផងដែរ។
ការចាប់អារម្មណ៍ពីសំណាក់ក្លឹប Man United ទៅលើកីឡាករដែលមិនមានតម្លៃផ្ទេរនេះ ក៏ព្រោះក្លឹបកំពុងស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏តឹងតែង ខណៈដែលពួកគេព្យាយាមអនុវត្តទៅតាមច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League។ ជាមួយគ្នានេះ ក្លឹប Tottenham Hotspurs និងក្លឹប Liverpool ជាមួយក្រុមអ៊ីតាលី AC Milan ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថាសុទ្ធតែមានការចាប់អារម្មណ៍លើខ្សែការពាររូបនេះផងដែរ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



