Close
Featured-Image
ក្រោយការតែងតាំងគ្រូបង្វឹកថ្មី! កីឡាករ Liverpool ម្នាក់សម្រេចចែកផ្លូវជាមួយក្លឹប
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ក្រោយការប្រកាសលាគ្នាជាមួយលោក Jurken Klopp នៅកីឡដ្ឋាន Anfield ក្លឹបហង្សក្រហម Liverpool បានប្រកាសពីការមកដល់របស់អ្នកចាត់ការទូទៅថ្មីគឺលោក Arne Slot ។ ទន្ទឹមនឹងនោះមិនទាន់បានប៉ុន្មានថ្ងៃផង អ្នកចាំទី ពាក់ឈុតអាវលេខ៦២ Caoimhin Kelleher បានសម្រេចចិត្តចង់ចាកចេញទៅរួមទ្រនំក្លឹបថ្មីនៅមុនរដូវកាលថ្មីមកដល់ នេះបើយោងតាមការអះអាងរបស់សារព័ត៌មាន Football Insider

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Image: Getty

អ្នកចាំទីរបស់សាធារណរដ្ឋអៀរឡង់បានចាប់ផ្ដើមការប្រកួតបានចំនួន ២៦លើក ក្នុងយុទ្ធនាការ ២០២៣/២៤ ដែលជារដូវកាលដ៏ល្អបំផុតរបស់គាត់ផងដែរ។ ជាមួយគ្នានេះ អ្នកចាំទី Alisson Becker ទទួលបានតួនាទីជាអ្នកចាំទីដៃទី១ឡើងវិញ បន្ទាប់ពីជាពីរបួសកាលពីខែមេសា កន្លងទៅ ដោយត្រូវបានរំពឹងថា នៅតែជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Slot ។

Caoimhin Kelleher Fuels Sensational Celtic Summer Transfer - Celts Are Here - 18 May

យ៉ាងណាមិញ អ្នកចាំទី Kelleher វ័យ ២៥ឆ្នាំ មានមហិច្ចតាចង់ក្លាយជាអ្នកចាំទីដៃទី១ នៅក្លឹបផ្សេង ដូច្នេះភាគរយដែលរូបគេចាកចេញគឺខ្ពស់ខ្លាំង គួរឲ្យកត់សម្គាល់ ខណៈរូបគេមានកិច្ចសន្យាជាមួយ Liverpool រហូតដល់ឆ្នាំ ២០២៦៕

ប្រភព៖ SPORTbilbe

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង