
ក្រោយទើបតែងតាំងជាគ្រូបង្វឹកថ្មីក្រុមហង្សក្រហម Liverpool កាលពីថ្ងៃចន្ទ លោក Arne Slot មានបំណងចង់ពង្រឹងក្រុមឡើងវិញខណៈអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានដាក់គៅលដៅចំបងដល់កីឡាករសំខាន់ៗចំនួនបួនរូប។យោងប្រភពពីសារព័ត៌មាន UK Telegraph បានចុះផ្សាយថាៈកីឡាករដែលគ្រូបង្វឹកវ័យ៤៥ឆ្នាំ និងធ្វើការជាមួយកាន់តែខ្លាំងក្លាបន្ថែមទៀតនោះមានដូចជា ១ Mohamed Salah ។ Slot ដែលនិងចូលមកបង្វឹកក្រុមជាផ្លូវការណ៏នៅថ្ងៃទី ១ ខែមិថុនាបានចាប់ផ្តើមរៀបចំផែនការសម្រាប់រដូវកាលថ្មីរួចហើយ ហើយបន្ទាប់ពី Salah គឺ Slot ចង់ធ្វើការជាមួយប្រធានក្រុម Virgil van Dijk ខណៈកីឡាកររួមសញ្ជាតិរូបនេះនៅមិនទាន់បញ្ជាក់ពីអនាគតផ្ទាល់ខ្លួនជាមួយក្លឹបនោះទេ ពោលគឺក្រោយពីបានដឹងថាលោក Klopp បានប្រកាសចាកចេញពី Anfieldនោះ។ សម្រាប់កីឡាករ ២រូបផ្សេងទៀតដែល Slot ត្រៀមកសាងក្រុមនោះគឺ Trent Alexander-Arnold និង Darwin Nunez ផងដែរ។
ប្រភព:postdaily

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



