កីឡាករ Jean-Philippe Mateta បានស៊ុតបញ្ចូលទីបបីគ្រាប់ ខណៈមិត្តរួមក្រុម Eberechi Eze ស៊ុតបញ្ចូលទីបានពីរគ្រាប់ ជួយអោយក្រុមម្ចាស់ផ្ទះ Crystal Palace បានលត់ Aston Villa ដែលជាក្រុមមានកៅអីលេងនៅក្របខណ្ឌ Champion league រដូវកាលថ្មី ដោយលទ្ធផល ៥ទល់និង០ និងជួយអោយក្រុមមានមូលដ្ឋាននៅទីក្រុងឡងដ៏បញ្ចប់រដូវកាលឈរនៅលេខរៀងទី១០។
CrystalPalace បញ្ចប់រដូវកាលជាមួយនឹងការប្រកួតដែលមិនដែលចាញ់ចំនួន ៧ ប្រកួតចុងក្រោយ ខណៈAstn Villa ដែលបានទទួលចំណាត់ថ្នាក់លេខ ៤ រួចហើយនោះ អាចរកបានបានត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះពីការប្រកួតនៅក្នុងវគ្គចុងក្រោយ។វាជាការបញ្ចប់ដ៏យ៉ាប់យ៉ឺនសម្រាប់ក្រុមរបស់លោក Unai Emery ដែលមានសិទ្ធិចូលលេង Champions League ក្រោយខកខាន ៤១ ឆ្នាំ បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេក្នុងពាន European Cup។ Leicester City បានបញ្ចប់រដូវកាលដ៏ល្អក្រោមការដឹកនាំរបស់អ្នកចាត់ការ Oliver Glasner ដែលបានជំនួស Roy Hodgson នៅ Selhurst Park នៅពាក់កណ្តាលខែកុម្ភៈកន្លងទៅ។
ប្រភព:BBC
វីដេអូ: