
(អង់គ្លេស)៖ ខ្សែការពារ Joel Matip និងខ្សែបម្រើ Thiago Alcantara នឹងចាកចេញពីក្លឹប Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លឹបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
រំលឹកដែរថា Matip ដែលបានចូលរួមជាមួយ Liverpool លើកិច្ចព្រមព្រៀងផ្ទេរដោយឥតបង់ថ្លៃ ពីក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ២០១៦ នោះបានបង្ហាញខ្លួន ២០១លើក។ កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានលើកពានរង្វាន់ Champions League ជាមួយហង្សក្រហម ក្នុងឆ្នាំ២០១៩ និងឈ្នះពានរង្វាន់ Premier League ថែមទៀត ១ឆ្នាំបន្ទាប់។ Matip បានរហែកសរសៃចងជង្គង់ (ACL) កាលពីខែធ្នូ ដែលបណ្តាលឱ្យលោកត្រូវអវត្តមាន រយៈពេលដែលនៅដល់ក្នុងរដូវកាលនេះ។
ដោយឡែក Thiago ដែលបានចូលរួមជាមួយ Liverpool ក្រោយផ្លាស់មកពីក្លឹប Bayern Munich ក្នុងតម្លៃខ្លួន ២៥លានផោន (៣១.៦៣លានដុល្លារ) ក្នុងឆ្នាំ២០២០ នោះបានបង្ហាញខ្លួន ៩៨លើក។ លោកបានឈ្នះពានរង្វាន់ FA Cup ជាមួយ Liverpool ក្នុងឆ្នាំ២០២២។ បញ្ហារបួសបានបណ្តាលឱ្យកីឡាករវ័យ ៣៣ឆ្នាំ បង្ហាញខ្លួនត្រឹមតែ ២៨លើកប៉ុណ្ណោះ ក្នុងរដូវកាល២០២២-២៣ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវអវត្តមានស្ទើរតែពេញមួយយុទ្ធនាការ ២០២៣-២៤ ដោយសាររបួសត្រគាក និងសាច់ដុំ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



