
គឺជាពេលវេលាចុងក្រោយក្នុងនាមជាអ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp នឹងធ្វើពិធីលាគ្នាជាលើកចុងក្រោយនៅទឹកដី Anfield នៅក្រោយការប្រកួតនាថ្ងៃអាទិត្យវេលាម៉ោង ១០យប់នេះបន្ទាប់ពីទទួលក្រុមWolverhampton Wanderers នៅថ្ងៃបិទបញ្ចប់ការប្រកួត Premier League សប្តាហ៏ទី៣៨នោះ។ក្រៅពីការប្រកួតរបស់ក្រុមទាំងពីរក្រុមនិងប្រិយមិត្តអ្នកគាំទ្រនិងត្រូវបង្ហាញពីអារម្មណ៏អាលោះអាល័យ និង ភក្តីភាព គោរពចំពោះគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដែលបានចំណាយពេល៩ឆ្នាំរួចមកនោះ។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Joel Matip និង Thiago នឹងអវត្តមាននៅទីនេះ ដោយសាររបួស។ Diogo Jota និងត្រូវវាយតម្លៃខណៈ Andy Robertson សង្ឃឹមថានឹងដដើរតួនាទីសំខាន់ចូលលេងនៅបម្រើស្លាបឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Quansah, Van Dijk, Robertson; Elliott, Endo, Mac Allister; Salah, Gakpo, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមWolverhampton (ភ្ញៀវ)
Wolves នៅតែគ្មានកីឡាកររបួសទាំងបីរូបគឺ Craig Dawson, Leon Chiwome និង Pedro Neto ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; S. Bueno, Toti, Kilman; Semedo, Doyle, Lemina, Gomes, Ait-Nouri; Cunha, Hwang
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺLiverpool ៣:១ Wolverhampton
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



