ការប្រកួតក្របខណ្ឌ Premier League មានតែ១គូទេនៅថ្ងៃអាទិត្យវេលាម៉ោង ១០និង៣០នាទីស្អែកនេះខណៈក្រុមម្ចាស់ផ្ទះ Man.Utdត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលស្វាគមន៏ក្រុមភ្ញៀវ Arsenal ដែលកំពុងព្យាយាមប្រម៉ាញ់ពាន Premier League ។ក្រុមម្ចាស់ផ្ទះរបស់លោក Erik ten Hag បានបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-0 នៅលើទឹកដី Crystal Palace កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ ខណៈក្រុមកាំភ្លើងធំបានលុតក្រុម Bournemouth ក្នុងជ័យជម្នះ ៣-0 កាលពីចុងសប្តាហ៍មុននៅទឹកដីEmirates Stadium។សម្រាប់៦ប្រកួតចុងក្រោយរបស់Man.Utdធ្វើមិនបានល្អទេដោយឈ្នះតែ១ប្រកួតស្មើ ៣ និងចាញ់២ ឈរនៅលេខរៀងទី ៨មានពិន្ទុស្មើ Chelsea ប៉ុន្តែចាញ់គ្រាប់ស៊ុត ខណៈ៦ប្រកួតចុងក្រោយរបស់ Arsenal ឈរនៅលេខរៀងទី ១ ក្រោយស្មើ០ឈ្នះ៥ និងចាញ់១។
១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយជួបគ្នា Arsenal ឈ្នះ ៣និងចាញ់២ ខណៈ ១៦លើកទៅកាន់ទឹកដី Old Trafford គឺArsenal ក្នុងនាមជាភ្ញៀវឈ្នះតែ១លើកគត់។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Erik ten Hag អាចនៅតែគ្មានកីឡាករក្រុមជម្រើសដំបូងរហូតដល់ ១១ នាក់ដូច្នេះរូបលោកអាចមានជម្រើសដាក់អោយ Jonny Evans និង Casemiro លេងនៅខ្សែការពារកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Casemiro, Evans, Wan-Bissaka; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
Jurrien Timber បានបង្ហាញខ្លួនឱ្យក្រុមអាយុក្រោម២១ ឆ្នាំរបស់ Arsenal ហើយអាចចូលលេងក្រុមដំបូងនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១:២ Arsenal
ប្រភព:whoscored &standard&sportsmole&