Close
Featured-Image
ទី​បំផុត ! ខ្សែប្រយុទ្ធឆ្នើមរូបនេះមិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ Copa America ២០២៤
ទំហំអក្សរ
តូច
ធំ

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលកាលពីថ្ងៃសុក្របានបញ្ជាក់ថាថាខ្សែប្រយុទ្ធចាស់វស្សា Neymar មិនមានឈ្មោះសម្រាប់ក្រុមសាំបាដើម្បីចូលរួមការប្រកួត Copa America ឆ្នាំ២០២៤ ស្របពេលដែលរូបគេកំពុងបន្តព្យាបាល និង ស្តារកាយសម្បទាដែលកំពូងរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរនោះ។មានន័យថាកីឡាករកំនត់ត្រាផ្ទេរថ្លៃបំផុតក្នុងពិភពបាល់ទាត់បច្ចុប្បន្នមានវ័យ ៣២ឆ្នាំលេងអោយក្រុមAl Hilal នៅលីកកំពូល Saudi Pro League  មិន​បាន​ចូល​លេង​ទេ​ចាប់​តាំង​ពី​មាន​របួស​សរសៃ​ពួរ​សរសៃ​ពួរ​ជើង និង​សរសៃ​ពួរ​ជង្គង់​ឆ្វេង​របស់​គាត់​កាល​ពី​ខែ​តុលា ដូច្នេះឪកាសនៃការចូលលេងសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តការណ៏​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនាគឺរូបគេមិនមានឈ្មោះនោះឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Neymar to miss rest of World Cup group stage with injury | Qatar World Cup  2022 | Al Jazeera

The Neymar era is over: Brazil must plan for 2026 World Cup without injury-ravaged Al-Hilal star - or else risk wasting another golden generation of talent | Goal.com

Al Hilal thrash Al Ittihad to win Saudi Super Cup - ESPN

Endrick in Brazil's Copa America squad but no Neymar | SuperSport

Four Premier League players brutally cut from Brazil's Copa America squad

មួយវិញទៀតកីឡាកររួមជាតិមានដូចជាខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហ Man. United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អជាមួយក្លឹបព្រមទាំងបញ្ហារបួសរបស់ពួកគេនោះ។ផ្ទុយទៅវិញគ្រូបង្វឹកលោក Dorival Junior បានដាក់អោយកីឡាករយុវជន Endrick បច្ចុប្បន្នលេងអោយក្រុម Palmeiras និងត្រៀមផ្ទេរទៅ Real Madrid នៅខែកក្កដា ក្នុងវ័យ១៨ឆ្នាំ អោយស្ថិតក្នុងចំណោមកីឡាករសរុបទាំង ២៣ នាក់របស់គាត់។Endrick គឺជាកីឡាករស៊ុតបញ្ចូលទីឱ្យប្រេស៊ីលក្នុងជ័យជម្នះ ១-០ លើក្រុមតោកំណាចអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងជំនួបមិត្តភាព និងបន្តរកបានគ្រាប់បាល់ក្នុងលទ្ធផលស្មើ ២-២ ជាមួយអេស្ប៉ាញនៅកីឡដ្ឋាន Santiago Bernabeu ក្នុងខែមីនាកន្លងទៅ។ ប្រេស៊ីលនឹងចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេទល់នឹងកូស្តារីកាក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៤ ខែមិថុនា ហើយនឹងជួបប៉ារ៉ាហ្គាយ និងកូឡុំប៊ីក្នុងការប្រកួតជម្រុះក្នុងពូល។
ក្រុមប្រេស៊ីល
អ្នកចាំទី: Alisson (Liverpool), Ederson (Manchester City) Bento (Athletico Paranaense)

ខ្សែការពារ: Danilo (Juventus), Yan Couto (Girona), Guilheme Arana (Atletico Mineiro), Wendell (Porto), Beraldo (Paris Saint-Germain), Marquinhos (Paris Saint-Germain), Eder Militao (Real Madrid), Gabriel Magalhaes (Arsenal)

ខ្សែបម្រើ: Andreas Pereira (Fulham), Bruno Guimaraes (Newcastle), Douglas Luiz (Aston Villa), Joao Gomes (Wolverhampton), Lucas Paqueta (West Ham)

ខ្សែប្រយុទ្ធ: Endrick (Palmeiras), Evanilson (Porto), Gabriel Martinelli (Arsenal), Raphinha (Barcelona), Savinho (Girona), Rodrygo (Real Madrid), Vinicius Junior (Real Madrid).

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង