អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United លោក Michael Owen បានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ ដោយអំពាវនាវ និង អង្វរឱ្យអតីតក្រុមរបស់ខ្លួនធ្លាប់លេងនៅចន្លោះ ឆ្នាំ ២០០៩ -២០១២ អោយបញ្ចប់តំណែងគ្រូបង្វឹកលោក Erik ten Hag ចេញពីតំណែងកាន់តែឆាប់កាន់តែល្អ ។គួរកត់សម្គាល់ថាបរាជ័យនៅសប្តាហ៏ទី ៣៥បានរុញអោយក្រុម Man United ធ្លាក់ទៅចំណាត់ថ្នាក់លេខ៨ នឹងប្រឈមបញ្ចប់ក្របខណ្ឌ Premier League រដូវកាលនេះក្នុងកម្រិតទាបបំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។
លោក Owen បានលើកហេតុផលថា លោក Sir Jim Ratcliffe សហប្រធានក្លឹបថ្មី ត្រូវតែនាំយកគ្រូបង្វឹកថ្មីមកដឹកនាំនៅមុនរដូវកាលក្រោយចាប់ ផ្តើម ខណៈអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសបានព្យាករណ៍ថាក្រុមMan.Utd និងបន្តចាញ់ក្នុងលទ្ធផលដ៏ធ្ងន់ធ្ងរទល់និងក្រុម Arsenal នៅក្របខណ្ឌ Premier League នៅថ្ងៃទី១២ ឧសភា មុនពេលពួគគេជួបប្រកួតគ្នាវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ទល់និង Man. City នៅថ្ងៃទី២៥ឧសភាខាងមុខនេះបន្តទៀត។
Owen បុរសវ័យ៤៤ឆ្នាំ បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំបានប្រមើលមើលជាយូរមកហើយថាលោក Ten Hag មិនមែនជាគ្រូបង្វឹកត្រឹមត្រូវសម្រាប់ការងារដឹកនាំនេះទេ ។ខ្ញុំនៅតែហួសចិត្តដែលក្រុមនៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមពានខណៈការប្រកួតដែលនៅសល់ហាក់បីដូចជា និងត្រូវសម្រេចវាសនាពួកគេសម្រាប់កៅអីទ្វីបអឺរ៉ុបដូច្នេះដែរ។
ប្រភព:Metro