
(អេស៉្បាញ)៖ ក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណចម្បង និងចង់ផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ ដោយចាត់ទុកថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយម្នាក់នេះជាអ្នកជំនួសដ៏ល្អបំផុតមួយសម្រាប់ Robert Lewandowski នេះបើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយ។
យ៉ាងណាមិញ Barcelona ស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករខ្លះនៅរដូវក្តៅនេះ ហើយការចាកចេញរបស់ Lewandowski ជាផលចំណេញដ៏ល្អ ដោយសារតែប្រាក់ខែយ៉ាងច្រើន ដែលក្លឹបត្រូវចំណាយសម្រាប់គាត់។ ស្របពេលជាមួយគ្នានេះ Barcelona មានទំនុកចិត្តខ្ពស់ថាពួកគេនឹងអាចបំពេញតាមតម្លៃដែលស្នើសុំពីសំណាក់ Liverpool សម្រាប់ Nunez បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។
ថ្មីៗនេះលោក Xavi ដែលជាគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នបានបន្តស្នាក់នៅ និងដឹកនាំក្លឹប១រដូវកាលបន្ថែមទៀត រីឯអនាគតខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lewandowski វិញ បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការចាកចេញជាច្រើនផងដែរ។ ងាកមក Nunez វិញ បើទោះជាមានការរិះគន់ចំពោះការបញ្ចប់ទី ប៉ុន្តែរូបគេអាចស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ដង ក្នុងការបង្ហាញខ្លួន ៥១ប្រកួតនៅរដូវកាលនេះ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



