
(អង់គ្លេស)៖ របាយការណ៍ដ៏រសើប បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងរួមបញ្ចូលអតីតប្រធានក្រុម Harry Maguire ជាថ្នូរក្នុងកិច្ចព្រមព្រៀមការផ្ទេរខ្សែការពារកណ្តាល Jarrad Branthwaite របស់ក្រុម Everton មុនពេលទីផ្សារដោះដូរមកដល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។
គួរកត់សម្គាល់ថា Branthwaite អាយុ ២១ឆ្នាំ ប៉ុន្តែបានបង្ហាញទម្រង់លេងដ៏ល្អបំផុតម្នាក់សម្រាប់ក្រុម Everton ក្នុងអំឡុងពេលយុទ្ធនាការដ៏លំបាក ហើយទម្រង់លេងរបស់គាត់នៅកីឡដ្ឋាន Goodison Park បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបឈានមុខគេធំៗមួយចំនួននៅអឺរ៉ុបផងដែរ។
ស្របពេលជាមួយគ្នានេះ Everton បានទាមទារតម្លៃខ្លួន Branthwaite ប្រមាណ ៧០លានផោន ប្រសិន Man Utd ចង់បាន។ យ៉ាងណាមិញ Man Utd បានដាក់លក់ Maguire សម្រាប់ជាថ្នូរស្នើសុំដោះដូរបូករួមជាមួយសាច់ប្រាក់ ៥០លានផោន ប៉ុន្តែត្រូវរង់ចាំមើលថាតើសាមីខ្លួនចង់ចាកចេញពី Old Trafford ដែរឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ Maguire ជាមួយ Man United នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៥ ចុងរដូវកាលក្រោយ ខណៈក្លឹបក៏មានជម្រើសបន្តកុងត្រា១ឆ្នាំទៀតផងដែរ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



