Close
ads Featured-Image
Real Madrid គ្រងជើងឯក La Liga ក្រោយ Barcelona បរាជ័យនៅទឹកដី Girona (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

Real Madrid បានគ្រងតំណែងជើងឯក La Liga ជាលើកទី៣៦ បន្ទាប់ពីគូប្រជែងនិងជាក្រុមការពារតំណែងជើងឯក Barcelona បានរងបរាជ័យក្នុងលទ្ធផល ៤-២ ក្រោមថ្វីជើង ក្រុម Girona នៅថ្ងៃសៅរ៏ស្របពេលក្រុមរបស់លោក Carlo Ancelotti ដែលបានផ្តួល Cadiz កាលពីថ្ងៃសៅរ៍ដូចគ្នាបានឈ្នះជើងឯកដោយស្វ័យប្រវត្តិ ។មានន័យថាគិតត្រឹមសប្តាហ៏ទី៣៤នៅក្របខណ្ឌ La Liga ក្រុម Real Madrid មានពិន្ទុ ៨៧ និងមានគម្លាតពីក្រុមការពារតំណែងជើងឯក Barcelona ១៤ពិន្ទុ ខណៈ Girona ១៣ពិន្ទុនិងនៅសល់៤សប្តាហ៏ទៀត និងបញ្ចប់រដូវកាល។Real Madrid crowned La Liga champions after arch rivals Barcelona beaten by Girona - News | Khaleej Times

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid wins LaLiga after Barcelona loses | beIN SPORTS

ads

គួរកត់សម្គាល់ថាខ្សែបម្រើសញ្ជាតិអង់គ្លេស Jude Bellingham គឺជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ Real Madrid ដោយគិតត្រឹម រដូវកាលដំបូងអតីតខ្សែបម្រើយុវជនក្រុម Birmingham City រកបាន ១៨ គ្រាប់ក្នុងការបង្ហាញខ្លួននៅ La Liga ២៦ប្រកួត។កីឡាករអន្តរជាតិអង់គ្លេសវ័យ ២០ ឆ្នាំរូបនេះបានក្លាយជាសមាជិកទី៤របស់ Real Madrid ដែលធ្លាប់ឈ្នះពានកំពូលអេស្បាញបន្ទាប់ពិ Laurie Cunningham (១៩៧៩–១៩៨០), Steve McManaman (២០០០–២០០១ និង២០០២–២០០៣), David Beckham (២០០៦-២០០៧) ខណៈកីឡាករ Kieran Trippier (២០២០-២១)ធ្លាប់ឈ្នះជាមួយ At.Madrid ។

Real Madrid are La Liga champions! Barcelona suffer huge embarrassment as 4-2 loss to Girona hands the title to Jude Bellingham & Co | Goal.com

វាគឺជាពាន La Liga ទីពីររបស់លោក Ancelotti បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីធ្លាប់ឈ្នះកាលពីរដូវកាល២០២១-២០២២ ខណៈបច្ចុច្បបន្ន Real Madrid បានឈ្នះពានសរុប៩ច្រើនជាង Barcelona ដែលកាន់កាប់ពាន ២៧ នាពេលកន្លងមក។ ហើយសម្រាប់ក្រុមដែលឈ្នះពាន European Cup ១៤ សម័យនិងត្រូវស្វាគមន៏ក្រុម Bayern Munich នៅទឹកដី Bernabeu នៅថ្ងៃពុធក្នុងជើងទីពីរនៃវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្រោយប្រកួតជើងទី១ស្មើគ្នា ២ទល់និង២នៅទឹកដី Allianz Arena ។

ប្រភព:BBC
វីដេអូ: Real Madrid Vs Cadiz

វីដេអូ: Girona vs Barcelona

អត្ថបទកំពុងចាប់អារម្មណ៍៖
Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បាន​ច្រានចោល​សំណើ​ពីសំណាក់ក្លឹបជើងឯក La Liga គឺអ្នកមានបុណ្យ Barcelona ក្នុងការផ្ទេរយក​ខ្សែប្រយុទ្ធ Luis Diazមកកាន់ទឹកដីអេស្បាញ។យោ BBC Sport បានចុះផ្សាយថាកីឡាករអន្តរជាតិកូឡុំប៊ី Diaz ជាសមាជិកសំខាន់ក្នុងការជួយជ្រោមជ្រែងអោយ Liverpool ឈ្នះពាន Premier League កាលពីរដូវកាលមុន ត្រូវបានក្រុមលោក Arne Slot បញ្ជាក់ថាមិនមែនសម្រាប់លក់ទេ ស្របពេលកីឡាករវ័យ ២៨ ឆ្នាំបានចូលរួមជាមួយ Liverpool ពីក្លឹប Porto ក្នុងខែមករា ឆ្នាំ ២០២២ និងមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool ប្រកាសក្តែងៗថាកីឡាកររូបនេះមិនមែនសម្រាប់លក់ទេ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Diaz ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងAssist  ៧ ដងនៅក្នុងលីក ខណៈ Liverpool ឈ្នះជើងឯកដោយ 10 […]

ចុចអានបន្ត
អត្ថបទទាក់ទង