
(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវតែទប់ទល់នឹងការគំរាមកំហែងពីសំណាក់ក្លឹបធំដូចជា AC Milan និង Atletico Madrid ក្នុងការប្រណាំងប្រជែងដណ្តើមយកខ្សែការពារ Jean-Clair Todibo របស់ក្លឹប OCG Nice ដែលជាគោលដៅកំពូលមួយក្នុងរដូវក្តៅនេះ។ ដូច្នេះ Man United អាចនឹងពិបាកធានាបាននូវហត្ថលេខាកីឡាករវ័យ ២៤ឆ្នាំ រូបនេះឲ្យផ្លាស់មកកាន់ទឹកដី Old Trafford។
គួរកត់សម្គាល់ថា ខ្សែការពារ Raphael Varane និង Jonny Evans ពួកគាត់ទាំងពីរនឹងផុតកុងត្រាក្នុងខែមិថុនាខាងមុខនេះ ខណៈជម្រើសជំនួសលើ Jean-Clair Todibo ជាជម្រើសដ៏សាកសមបំផុតមួយ ប្រសិន Man Utd ចុះហត្ថលេខាបាន។ យ៉ាងណាមិញ Man United សង្ឃឹមថាទំនាក់ទំនងរបស់ម្ចាស់ក្លឹបថ្មីលោក Ratcliffe ជាមួយក្រុម Nice អាចជម្រុញកីឡាកររូបនេះ មានកូនចិត្តផ្លាស់មកាន់ Man Utd ប៉ុន្តែ Todibo នៅសល់កិច្ចសន្យារយៈពេល ៣ ឆ្នាំទៀតជាមួយក្លឹប៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



