Man. United មានបំណងចង់ទទួលបានជ័យជម្នះជាលើកទី២ចុងក្រោយជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League នៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម Burnley ដែលរងការគំរាមកំហែងកាត់ចោលទៅលីកលំដាប់ទីពីរសម្រាប់ការប្រកួតនៅវេលាម៉ោង៩យប់ថ្ងៃសៅរ៍នេះ។Man.Utd ក្នុងនាមជាម្ចាស់ផ្ទះបច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងតារាងក្រោយផ្តួល Sheffield United កាលពីយប់ថ្ងៃពុធ ខណៈដែលក្រុមលេខ ១៩ Burnley បានផ្តួលគូប្រជែងដ៏ត្រដាបត្រដួសរបស់ពួកគេគឺក្រុមបាតតារាង Sheffield Utd ដោយលទ្ធផល៤ទល់និង១ នៅកីឡាដ្ឋាន Bramall Lane កាលពីចុងសប្តាហ៍មុន។
១.ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ Man.Utd មិនដែលចាញ់ Burnley ទេ គឺឈ្នះ៤និងស្មើ១ខណៈការជួបគ្នាចុងក្រោយនៅទឹកដី Burnley កាលពីថ្ងៃទី ២៣ខែកញ្ញា ២០២៣គឺ Man.Utd ផ្តួលពួកគេក្នុងលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Erik ten Hag សង្ឃឹមថា Jonny Evans និង Marcus Rashford និងអាចជ្រើសរើសចូលលេងសម្រាប់ការប្រកួតនេះ។ តែប្រសិនជា Casemiro ជាសះស្បើយនោះរូបលោកនិងដាក់រូបគេលេងបន្តទៀត។
ចំណែកឯកីឡាករ ៧ នាក់បន្តខកខានសម្រាប់ Manchester United ដូច្នេះលោក Ten Hag អាចផ្លាស់ប្តូរជម្រើស១១នាក់ដំបូងកំលុងពេលផ្តួល Sheffield United ដោយដាក់អោយ Scott McTominay ចូលលេងជំនួស Christian Eriksen នៅខ្សែបម្រើ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Casemiro, Maguire, Dalot; Mainoo, McTominay; Amad, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
កីឡាករមិនតិចជាងប្រាំនាក់ទេដែលអវត្តមានសម្រាប់ក្រុម Burnley នៅរសៀលថ្ងៃសៅរ៍។ដូច្នេះគ្រូបង្វឹកលោក Vincent Kompany អាចដាក់ជម្រើស១១នាក់ដំបូងដូចពេលផ្តួលSheffield United កាលពីចុងសប្តាហ៍មុនចូលលេងដដែល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMuric; Assignon, O’Shea, Esteve, Taylor; Vitinho, Cullen, Berge, Larsen; Foster, Odobert
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣:១ Burnley
ប្រភព:whoscored &sportskeeda&sportsmole&90min
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល […]