
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។
សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។
វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ Premier League និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley ដែលត្រូវកាត់ចោលនៅថ្ងៃសៅរ៍។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



