ក្រុមអធិរាជស Real Madrid មានបំណងបង្កើនគម្លាតដាច់ដល់ទៅ ១៤ពិន្ទុដាច់នៅលើកំពូលតារាង La Liga នៅពេលពួកគេធ្វើការប្រកួតក្រៅផ្ទះជាមួយក្រុមម្ចាស់ផ្ទះ Real Sociedad នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ស្អែកនេះ។មានន័យថាបច្ចុប្បន្នក្រុមលោក Carlo Ancelotti ឈរនៅលេខរៀងទី ១ពីក្រុមគូប្រជែង Barcelona ចំនួន ១១ ពិន្ទុ ខណៈនៅសល់ ៦ ប្រកួតទៀតនិងបញ្ចប់រដូចកាល ចំណែកឯ Real Sociedad ស្ថិតនៅលេខរៀងទី ៦ នាំមុខ៣ ពិន្ទុលើក្រុម Real Betis ដែលឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតំណែងប្រជែងកៅអីក្របខណ្ឌ Europa League នៅរដូវកាលថ្មី។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៤៥លើក Real Madrid ឈ្នះ២៧ និងចាញ់៩ ក្រៅពីនោះគឺស្មើគ្នា៩ដង។Real Sociedad បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Real Madrid នៅ La Liga ហើយការប្រកួតក្នុងផ្ទះលើកចុងក្រោយគឺបានផ្តួលគូប្រជែង Real Madrid ដោយលទ្ធផល ២ទល់និង០ ក្នុងខែឧសភា ឆ្នាំ ២០២៣។
២.ពត៌មានក្រុមReal Sociedad(ម្ចាស់ផ្ទះ)
Hamari Traore ត្រូវអវត្តមានដោយរបួសត្រង់ចង្កេះពេលប្រកួតស្មើគ្នាជាមួយ Getafe កាលពីសប្តាហ៍មុនក្នុងទីក្រុង Madrid។ Alvaro Odriozola អាចចាប់ផ្តើមការប្រកួតទីបួនរបស់គាត់នៃរដូវកាលនេះនៅតំបន់ខ្សែការពារស្តាំ។កីឡាករ Igor Zubeldia និង Martin Zubimendi និងអាចបង្ហាញខ្លួនបានក្រោយរួចផុតពីការព្យួរ។ Take Kubo បានស៊ុតបញ្ចូលទីពីរគ្រាប់កំលុងពេលលេងជាកីឡាករបម្រុងពីរប្រកួតចុងក្រោយអាចចូលលេងបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRemiro; Odriozola, Le Normand, Zubeldia, Galan; Benat, Zubimendi, Merino; Kubo, Oyarzabal, Barrenetxea
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមReal Madrid(ភ្ញៀវ)
Vini Jr បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ពេលផ្តួល Barcelona និង Manchester City ហើយគួរតែអាចរកបានគ្រាប់បានល់បន្ថែមទៀត។ Ancelotti នឹងត្រូវការគាត់រហូតដល់បញ្ចប់រដូវកាលនេះដោយមិនងាករេ។Dani Carvajal ត្រូវបានជំនួសដោយ Lucas Vazquez ក្នុងការប្រកួត El Clasico អាចនិងត្រលប់មកវិញ។Ferland Mendy អវត្តមានដោយសាររបួសសាច់ដុំ។ Eduardo Camavinga បានចូលលេងនៅតំបន់ការពារឆ្វេងដែលជាជម្រើសពហុជំនាញរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Carvajal, Militao, Nacho, F Garcia; Modric, Tchouameni, Camavinga; Diaz; Vinicius, Joselu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Sociedad ១: ១Real Madrid
ប្រភព:whoscored &sportskeeda&sportsmole
ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Tottenham ដោយលទ្ធផល ៤ទល់និងក្រុមមេឃខៀវ Man.City បានបង្កើតកំនត់ត្រាអាក្រក់មួយចំនួនមិនធ្លាប់មានក្នុងអាជីពជាអ្នកចាត់ការទូទៅគិតចាប់តាំពីឆ្មាំ២០០៦មក គឺគិតចាប់តំាងពីការដឹកដឹកនាំរបស់អតីតគ្រូបង្វឹកលោក Stuart Pearce។មានន័យថាបរាជ័យលើកទី៤នៅក្របខណ្ឌ៣ផ្សេងគ្នា និងជាលើកទីមួយខណៈ Man City ចាញ់បីប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ Guardiola និងជាការបញ្ចប់កំនត់ត្រាមិនដែលចាញ់ក្នុងផ្ទះ ៥២លើកផងដែរ។ អ្វីដែលគួរអោយចាប់អារម្មណ៏ផងដែរមុនការប្រកួតចាប់ផ្តើមគឺខ្សែបម្រើកណ្តាល Rodri បានចេញមកបង្ហាញពានកិត្តិយសផ្ទាល់ខ្លួនគឺបាល់មាស Ballon Dór ដែលបានឈ្នះកាលពីខែមុន មុនការប្រកួតនេះចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ តា Pep បង្កើតកំនត់ត្រាថ្មី និង តាមទាន់កំនត់ត្រាចាស់ក្រោយចាញ់ Tottenham ធ្ងន់ករ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អ្នកចាត់ការសញ្ជាតិអេស្បាញមិនដែលចាញ់ការប្រកួតលីកកំពូលអង់គ្លេសក្នុងផ្ទះដោយរបូតគ្រាប់បាល់ ដល់ទៅ ៤គ្រាប់ទេកំលុងពេលដឹកនាំក្លឹបនៅអង់គ្លេស។ទោះយ៉ាងណាគ្រូបង្វឹកវ័យ ៥៣ឆ្នាំ ក៏ធ្លាប់ចាញ់ពេល ដឹកនាំ Man.City ចាញ់នៅទឹកដី Everton ៤-0 ក្នុងឆ្នាំ ២០១៧ និងដឹកនាំ Barcelona បរាជ័យនៅ Champions […]