ខ្សែបម្រើ Liverpool ដែលកំពុងខ្ចីជើងម្នាក់ ត្រៀមនឹងវិលត្រលប់មករួមទ្រនំវិញ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Football Insider បានឲ្យដឹងថា ខ្សែបម្រើវ័យក្មេង Fabio Carvalho សញ្ជាតិព័រទុយហ្គាល់ ដែលកំពុងលេងខ្ចីជើងនៅក្រុម Hull City ត្រូវបានផ្តល់ឱកាសពីក្លឹបហង្សក្រហម Liverpool ឲ្យវិលត្រលប់មកកាន់ទឹកដី Anfield វិញ សម្រាប់រដូវកាល ២០២៤-២៥ ហើយក៏ស្ថិតនៅក្នុងផែនការជម្រើស១១នាក់ដំបូងផងដែរ ជាជាងត្រូវបានខ្ចីជើងជាលើកទី៣ ក្នុងរយៈពេលពីររដូវកាល។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរបញ្ជាក់ផងដែរថា ក្លឹប Hull City មិនមានជម្រើសក្នុងការចុះហត្ថលេខាលើ Carvalho លើកិច្ចសន្យាអចិន្ត្រៃយ៍នោះទេ ហើយកីឡាករជម្រើសជាតិព័រទុយហ្គាល់វ័យ ២១ឆ្នាំ រូបនេះនឹងត្រូវត្រលប់ទៅ Liverpool វិញ ខណ:ដែលគាត់ស្ថិតនៅក្រោមកិច្ចសន្យាកុងត្រារហូតដល់ឆ្នាំ ២០២៧។

គួរជម្រាបដែរថា ដំបូងឡើយ Carvalho រីករាយនឹងម៉ោងប្រកួតធម្មតាក្រោមការដឹកនាំរបស់លោក Jurgen Klopp មុនពេលរូបគេធ្លាក់ចេញពីផែនការរបស់លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ។ ស្របពេលជាមួយគ្នានេះ Carvalho រកបាន ៨គ្រាប់ ក្នុងការប្រកួត ១៧លើក នៅក្របខ័ណ្ឌលំដាប់ទីពីរអង់គ្លេស៕
ប្រភព៖ SportsMole
Article Tags
Related Articles