
(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានត្រៀមខ្លួនរួចរាល់ក្នុងការចូលប្រជែងដណ្តើមហត្ថលេខាខ្សែការពារអាល់ហ្សេរី Rayan Ait-Nouri របស់ក្រុម Wolverhampton Wanderers នៅមុនយុទ្ធនាការឆ្នាំ ២០២៤/២៥ ចំពេលមានការតាមពីប្រមាញ់ពីក្រុមមេឃខៀវ Manchester City និងហង្សក្រហម Liverpool ផងដែរ នេះបើយោងតាមសារព័ត៌មាន The Mirror បានចុះផ្សាយ។
ជាក់ស្តែង ខ្សែការពារវ័យ ២២ឆ្នាំ បច្ចុប្បន្នស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ ២០២៦ ដោយក្លឹប Wolves មានជម្រើសក្នុងការបន្តកុងត្រារយៈពេល១ឆ្នាំបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុម Wolves បានដាក់តម្លៃផ្ទេរ Ait-Nouri នៅលើទីផ្សារប្រមាណ ៥០លានផោន។
គួរជម្រាបផងដែរថា Arsenal បានកំណត់យក Ait-Nouri ជាគោលដៅផ្ទេរដ៏មានសក្តានុពល ចំពេលដែលពួកគេកំពុងស្វែករកខ្សែការពារស្លាបឆ្វេងដ៏ល្អបំផុតម្នាក់ ដែលជាផែនការយុទ្ធសាស្រ្តរបស់គ្រូបង្វឹកលោក Mikel Arteta៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



