
ជិតពីរខែបន្ទាប់ពីការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup របស់ពួកគេទល់និង Liverpool រួចមក Chelsea និងត្រលប់មកកាន់កីឡដ្ឋាន Wembley វិញសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាមួយក្រុមម្ចាស់ជើងឯក Manchester City នៅវេលាម៉ោង១១ និង ១៥នាទីយប់ថ្ងៃសៅរ៍នេះ។មានន័យថាក្រុមឈ្នះការប្រកួតនេះដែលជាគូប្រជែងនៅក្របខណ្ឌ Premier League និងត្រូវប្រកួតទល់និងក្រុមណាមួយដែលទទួលបានជ័យជំនះគឺក្រុមមកពីក្របខណ្ឌលីកលំដាប់ទីពីរគឺអង់គ្លេសគឺ Coventry City ដែលនិងត្រូវប្រកួតជាមួយក្រុមបិសាចក្រហម Man .United នៅថ្ងៃអាទិត្យ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៦០ដងចុងក្រោយ Man.City ឈ្នះ២៥ ខណៈ Chelsea ឈ្នះ២៧ ស្មើ៨ ។ សម្រាប់ Man.City ៨ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតមិនដែលចាញ់ Chelsea ទេ ខណៈ Chelsea ៨ប្រកួតចុងក្រោយនៅរដូវកាលនេះមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។
២.ពត៌មានក្រុមMan.City(ទឹកដីកណ្តាល)
Manchester City ត្រូវបានគេរំពឹងថានឹងមានកីឡាករពេញសាច់សម្រាប់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup យប់នេះ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Walker, Stones, Dias, Ake; Rodri; Foden, De Bruyne, Alvarez, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៣.ពត៌មានក្រុម(ទឹកដីកណ្តាល)
Chelsea អាចធ្វើដំណើរទៅកាន់កីឡដ្ឋាន Wembley ដោយមិនមានកីឡាកររហូតដល់ ១០ នាក់ដោយសាររបួសនិងជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Gusto, Chalobah, Silva, Chilwell; Caicedo, Fernandez; Palmer, Gallagher, Sterling; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២ : ១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano

