
(អង់គ្លេស)៖ យោងតាមកាសែត The Guardian បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាបថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ គឺកីឡាករ Alexander Isak របស់ Newcastle United និង Michael Olise របស់ Crystal Palace បាននិយាយថាត្រូវបានបញ្ចូលទៅក្នុងបញ្ជីសំរិតសម្រាំងផ្ទេររបស់ពួកគេ។
របាយការណ៍នេះបានអះអាងថា Isak គឺជាគោលដៅចម្បងមួយរបស់ Arsenal ហើយកីឡាករអន្តរជាតិស៊ុយអែតត្រូវបានតាមដានយ៉ាងខ្លាំងដោយក្រុមកាំភ្លើងធំ មុនពេលគាត់បានបញ្ចប់ការផ្ទេរប្រាក់ ៦៣លានផោន ទៅកាន់ក្រុម Magpies ក្នុងខែសីហា ឆ្នាំ ២០២២។ បច្ចុប្បន្ន Isak មានតម្លៃខ្លួនផ្ទេរប្រមាណ ១០០លានផោន។
ទន្ទឹមនឹងនោះ Olise បានធ្វើឱ្យនាយកដ្ឋានស៊ើបអង្កេតរបស់ Arsenal មានការចាប់អារម្មណ៍ បើទោះបីជាលេងបានត្រឹមតែ៩ប្រកួតនៅ Premier League រដូវកាលនេះ ដោយសារតែរបួសក៏ដោយ។ គួរជម្រាបដែរថា កីឡាករវ័យ ២២ឆ្នាំ ក៏កំពុងត្រូវបានតាមដានយ៉ាងខ្លាំងពី Manchester City និង Manchester United ខណៈពេលដែល Chelsea ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងគួរសមលើខ្សែបម្រើស្លាបរូបនេះ ខណ:ដែលកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៧ នឹងមានតម្លៃ ៦៥លានផោន ក្នុងការដោះលែងនៅរដូវក្តៅនេះ៕
ប្រភព៖ SportsMole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



