
(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំ ដើម្បីបន្តការចាប់អារម្មណ៍របស់ពួកគេលើខ្សែប្រយុទ្ធរបស់ក្លឹប Stuttgart គឺ Serhou Guirassy ក្នុងអំឡុងពេលទីផ្សារដោះដូរមកដល់ បើទោះជាតាមចែចូវជាយូរមកហើយនោះ។
យោងតាមប្រភព Bild បានរាយការណ៍ថា ខ្សែប្រយុទ្ធ Guirassy មានតម្លៃប្រាក់ឈ្នួលទាមទារក្នុង ១ឆ្នាំ ប្រមាណ ១៧លានផោន កាលពីដើមឆ្នាំខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះដែរ Guirassy ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ២ដង ក្នុងការបង្ហាញខ្លួន ២៥លើក សម្រាប់ក្លឹបអាឡឺម៉ង់នៅរដូវកាលនេះ រួមទាំង ២៥គ្រាប់ក្នុង ២៣ប្រកួត នៅលីគ Bundesliga ។
គួរជម្រាបដែរថា កីឡាករវ័យ ២៨ឆ្នាំ រូបនេះមានកិច្ចសន្យាជាមួយក្រុម Stuttgart រហូតដល់ខែមិថុនា ឆ្នាំ ២០២៦ ប៉ុន្តែក្លឹប Stuttgart មានការស្ទាក់ស្ទើរក្នុងការរក្សាគាត់ឲ្យស្នាក់នៅក្លឹបបន្ត ខណៈក្លឹបនៅអង់គ្លេស២ ផ្សេងទៀតក៏កំពុងចាប់អារម្មណ៍លើរូបគេផងដែរ។ បន្ថែមពីនេះ Man Utd ត្រូវការខ្សែប្រយុទ្ធមានសមត្ថភាពដូចជា Guirassy ជាខ្លាំង សម្រាប់ជំនួស Rasmus Hojlund នៅពេលដែលរូបគេមានបញ្ហាណាមួយកើតឡើង ដោយមិនបានរំពឹងទុក៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



