ខ្សែបម្រើ Bernardo Silva បានលើកឡើងថាការឈ្នះពានធំៗ បីកម្មវិធីផ្សេងគ្នាលើកទីពីរមិនធ្លាប់មាននិងក្លាយជាប្រវត្តិសាស្រ្តរបស់ក្លឹបនិងជាការជម្រុញ និងលើកទឹកចិត្ត ក្រុមបន្ថែមទៀត។ ការលើកឡើងរបស់កីឡាករអន្តរជាតិព័រទុយហ្គាល់គឺមុនពេលម្ចាស់ផ្ទះមេឃខៀវ Man. City និងនិងត្រូវបើកទ្វារកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីទទួលស្វាគមន៏ក្រុម Real Madrid នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ដើម្បីរកឃើញក្រុមណាមួយដែលនិងត្រូវកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League រដូវកាលនេះជាបន្តទៀត។គួររំលឹកថាកាលពីរដូវកាលមុនគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Pep Guardiola បានដឹកនាំ Man.City ក្លាយជាក្លឹបអង់គ្លេសទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពានបី ក្របខ័ណ្ឌគឺទី១ Champions League និងទី២ Premier League ព្រមទាំង FA Cup បន្ទាប់ពីក្លឹបគូប្រជែងរួមទីក្រុងគឺ Man. United ធ្លាប់ឈ្នះកាលពី២៤ឆ្នាំមុន។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសម្រាប់រដូវកាលនេះ Man City នៅមានក្តីសង្ឃឹមក្នុងការការពារពានទាំងបីនេះនៅឡើយពោលគឺការឈ្នះពានបីនៅតែមានឪកាសដោយសាតែបច្ចុប្បន្នពួកគេបានប្រកួតស្មើជើងទី១វគ្គ៨ក្រុមចុងក្រោយ ក្របខណ្ឌ Champion League មនិងមានពីរពិន្ទុដាច់នៅលើកំពូលតារាង Premier League ជាមួយនឹងការប្រកួត៦លើកដែលនៅសល់មុនពេលជួប Chelsea ក្នុងការប្រកួតពាន(អេហ្វអេខាប់) FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ។
ខ្សែបម្រើកណ្តាល Silva បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថាៈ ខ្ញុំមិនភ្ញាក់ផ្អើលចំពោះលទ្ធផលដែលក្លឹបកំពុងសម្រេចបាននៅឡើយទេ ប៉ុន្តែអតីតកីឡាករ Monaco បានលើកឡងថានៅមានផ្លូវដ៏វែងឆ្ងាយដែលត្រូវដើរ។អ្វីដែលយើងទទួលបាននៅពេលកន្លងទៅជាការលើកទឹកចិត្តថាក្រុមនេះធ្វើបានល្អប៉ុណ្ណាចាប់តាំងពីខ្ញុំមកដល់ទីនេះវាជារដូវកាលទី ៧ របស់ខ្ញុំហើយ ។ ការពិតយើងចង់បង្កើតកេរដំណែលនោះបន្ថែមទៀត។យើងក៏ចង់ឈ្នះ Premier League មួយទៀតដើម្បីបង្កើតកំនត់ត្រាលើកពាន Premier League ៦ដងក្នុងរយៈពេល៧ឆ្នាំចុងក្រោយ និង ជាលើកទី៤ជាប់ៗគ្នារយៈពេល៤ឆ្នាំចុងក្រោយ។យើងក៏ចង់ឈ្នះពាន Champion League ២ឆ្នាំជាប់គ្នាផងដែរ ប៉ុន្តែវាគឺជារឿងដែលលំបាកខ្លាំងបំផុត។ប្រភព:BBC