Close
Ads: 88BOL
Featured-Image
​Prediction: រវាង Dormund និង At.Madrid មួយណានិងឆ្លងផុតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ?
ទំហំអក្សរ
តូច
ធំ

ក្នុងនាមជាម្ចាស់ផ្ទះក្រុម Borussia Dortmund របស់អាឡឺម៉ង់និងត្រូវបើកទ្វារកីឡដ្ឋានSignal Iduna Park ដើម្បីស្វាគមន៏ក្រុមភ្ញៀវអេស្បាញគឺ Atletico Madrid ដើម្បីរកឃើញក្រុមណាមួយឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃពុធក្នុងការប្រកួតជើងទីពីរនៃវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ។ គួរកត់សម្គាល់ថាសម្រាប់ការប្រកួតជើងទី១​នៅWanda Metropolitano ក្រុម Dortmund ធ្វើមិនទាន់បានល្អទេត្រូវក្រុមម្ចាស់ផ្ទះផ្តួលដោយលទ្ធផល២ទល់និង១ ដូច្នេះការប្រកួតនេះគឺអាចចាត់ទុកថាជារឿងតានតឹងមួយសម្រាប់ក្រុមទំាងពីរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Atletico Madrid vs Dortmund LIVE! Champions League result, match stream and latest updates today | Evening Standard
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកចុងក្រោយ Dortmund ឈ្នះ២ស្មើ០និងចាញ់ At.Madrid ៣ដង។​
២.ពត៌មានក្រុមDortmund(ម្ចាស់ផ្ទះ)
Ramy Bensebaini អវត្តមានសម្រាប់ម្ចាស់ផ្ទះ Dortmund ខណៈ Sebastien Haller នៅតែមិនទាន់ច្បាស់ថាអាចចូលលេងបានក្រោយបង្ហាញខ្លួនបានតែ១០ នាទីពេលប្រកួតជាមួយ Moncheng Gladbach កាលពីថ្ងៃសៅរ៍។Donyell Malen អាចនិងជាប់ជម្រើសដមបូងក្រោយលេងជាកីឡាករបម្រុងនៅចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Maatsen; Sabitzer, Can, Brandt; Sancho, Fullkrug, Malen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Atletico Madrid beats Dortmund 2-1 at home in first leg of Champions League quarterfinals | KSL.com
៣.ពត៌មានក្រុមAt.Madrid(ភ្ញៀវ)
Memphis Depay, Mario Hermoso, Memphis Depay និង Marcos Paulo អវត្តមាន។ដូច្នេះគ្រូបង្វឹកលោក Diego Simeone អាចនឹងដាក់ជម្រើស១១នាក់ដំបូងដូចពេលជ័យជំនះជើងទីមួយលើ Dortmund កាលពីសប្តាហ៍មុនដូច្នេះដែរ។។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Oblak; Witsel, Gimenez, Azpilicueta; Molina, Llorente, Koke, De Paul, Lino; Griezmann, Morata
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dormund ១:២ At.Madrid
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
លោក Arne Slot បានថ្លែងថា «មុខតំណែងនៅ Liverpool គឺពិបាកនឹងព្រងើយកន្តើយណាស់»
featured image

(អង់គ្លេស)៖ លោក Arne Slot ដែលទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹក Liverpool បានចាត់ទុកថា ការងារនៅក្លឹបហង្សក្រហមមួយនេះ គឺលំបាកក្នុងការព្រងើយកន្តើយណាស់ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បុរសវ័យ ៤៥ឆ្នាំ បានចាត់ទុកថា៖ «វាជាឱកាសដ៏ពិសេសខ្លាំងណាស់ ដែលបានធ្វើការក្នុងក្លឹបធំលំដាប់ពិភពលោកមួយនេះ និងលំបាកផងដែរ ប្រសិនបើព្រងើយកន្តើយនោះ»។ ការយកលោក Slot មកដឹកនាំ Liverpool តពីលោក Jurgen Klopp ដែលបានលាឈប់ ក្រោយបញ្ចប់រដូវកាលនេះ ក្រុមបញ្ចប់ក្នុងតំណែងលេខ៣ នៅ Premier League ២០២៣-២០២៤ ចំណាយលុយអស់ ៩.៤លានផោន ទៅឱ្យក្លឹប Feyenoord តាំងពីខែមេសា ឆ្នាំ២០២៤ ជាថ្នូរនឹងការផ្តាច់កិច្ចសន្យារយៈពេល ១ឆ្នាំ ពីក្លឹបលេងក្នុងលីគកំពូលរបស់ហូឡង់។ ការងារថ្មីនៅកីឡដ្ឋាន Anfield ប្រទេសអង់គ្លេសនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង