
Bournemouth និងត្រូវបើកទ្វារកីឡដ្ឋាន Vitalityរបស់ខ្លួនដើម្បីទទួលក្រុមបិសាចក្រហម Man.Utd សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃសៅរ៏ ស្របពេលក្រុមលោក Erik Ten Hag ចង់ស្វែងរកជ័យជម្នះរបស់ពួកគេជាលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលជាងមួយខែ ក្រុម Man. United ធ្វើដំណើរទៅកាន់កីឡដ្ឋាន Vitality ដើម្បីសងសឹកក្រុមម្ចាស់ផ្ទះ បន្ទាប់ពីត្រូវបានពួកគេផ្តួលដល់កិឡាដ្ឋាន Old Trafford ដោយលទ្ធផល ៣ទល់និង០ កាលពីបួនខែមុន។សម្រាប់Man.Utd ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPLឈ្នះ១ចាញ់៣និងស្មើ២ ឈរនៅលេខរៀងទី ៦និងមានគម្លាត ពីក្រុមTottenham នៅចំណាត់ថ្នាក់Top ៤ ដល់ទៅ ៤ពិន្ទុឯណោះ។ សម្រាប់ Bournemouth ឈរនៅលេខរៀងទី១២បច្ចុប្បន្ន ក្រោយ៦ប្រកួតឈ្នះ៤ស្មើ១និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៣លើកចុងក្រោយ Man.Utd ឈ្នះ៩ ,Bournemouth ឈ្នះ៣និងស្មើ១។
២.ពត៌មានក្រុមBournemouth (ម្ចាស់ផ្ទះ)
Bournemouth នឹងត្រូវលេងដោយគ្មានគ្មាន Ryan Fredericks, Marcus Tavernier និង Luis Sinisterra។ខណៈAntoine Semenyo, Tyler Adams និង Chris Mepham សុទ្ធតែមិនទាន់ច្បាស់លាស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeto; Smith, Zabarnyi, Senesi, Kelly; Christie, Cook; Semenyo, Scott, Kluivert; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
វិបត្តិរបួសនៅខ្សែការពារកណ្តាលនៅតែបន្តជាបញ្ហាសម្រាប់Man. United មានដូចជាៈ Lisandro Martinez, Victor Lindelof និង Raphael Varane សុទ្ធតែជារឿងឈឺក្បាល ខណៈ Marcus Rashford និង Scott McTominay ទាំងពីរនាក់នៅមានមន្ទិលនៅឡើយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Kambwala, Maguire, Wan-Bissaka; Casemiro, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bournemouth ២ :២ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



