
ក្តីសង្ឃឹមឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Cup រឺ Europa League របស់ក្រុមហង្សក្រហម Liverpool នៅទីក្រុងDublin ប្រទេសអៀឡង់នៅខែឧសភា ក្រោមការដឹកនាំរជ្ជកាលចុងក្រោយរបស់គ្រូបង្វឹកលោក Jurgen Klopp នូវក្តីសុបិនមួយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្នុងទីក្រុង Dublin នៅខែក្រោយ កំពុងជួបភាពមិនច្បាស់លាស់។ការបរាជ័យក្នុងផ្ទះខ្លួនឯងនាទឹកដី Anfield ដោយរបូតគ្រាប់បាល់រហូតដល់ទៅ ៣ទល់និង០ ដោយក្រុម Atalanta ក្នុងជើងទីមួយវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៅវេលាម៉ោង២ទាបភ្លឺ មានន័យថាបុរសសញ្ជាតិអាឡឺម៉ង់រូបនេះធ្លាប់ដឹកនាំ Liverpool ដល់វគ្គផ្តាច់ព្រ័ត្រ Champions League បីដងនិងឈ្នាះ១លើកក្នុងឆ្នាំ ២០១៩ កំពុងតែស្ងប់ស្ងាត់នូវស្ថានភាព និង លទ្ធផលអាម៉ាស់មួយនេះ។
វាជាលទ្ធផលបរាជ័យលើកទី២សម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបរបស់គាត់នៅឯកីឡដ្ឋាន Anfield បន្ទាប់ពី Liverpool បានរងបរាជ័យក្នុងផ្ទះលើកដំបូងរបស់ពួកគេក្រោយចាញ់ Real Madrid ៥-២ ក្នុងក្របខ័ណ្ឌ Champions League កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ និងបញ្ចប់ការប្រកួតមិនដែលចាញ់ ៣៣ដងចុងក្រោយផងដែរនោះ។
សម្រាប់Atalanta មិនមែនជាក្រុមខ្លាំងក្លាពេកនោះទេបច្ចុច្បនប្នពួកគេឈរនៅលេខរៀងទីប្រាំមួយក្នុងតារាង Serie A និងមានគម្លាត ៣២ ពិន្ទុឯណោះតាមពីក្រោយក្រុមកំពូលតារាង Inter Milan ខណៈការប្រកួតជើងទីពីរនៅថ្ងៃព្រហស្បតិ៍សប្តាហ៏ក្រោយនាប្រទេសអ៊ីតាលីនិងបញ្ជាក់ពីលទ្ធផលច្បាស់ការថាក្រុមណានិងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។សម្រាប់ការប្រកួតគូផ្សេងទៀតគឺម្ចាស់ផ្ទះ Leverkusen បានផ្តួលភ្ញៀវ West Ham ២ទល់និង០ ខណៈ AC.Milan ត្រូវក្រុមភ្ញៀវ Roma ផ្តួលដល់ផ្ទះ រីឯ១គូទៀតគឺម្ចាស់ផ្ទះ Benfica ផ្តួលភ្ញៀវ Marseille ដោយលទ្ធផល២ទល់និង១។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



