
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសលោក Danny Murphy បានលើកឡើងថាៈរូបលោកបានធ្លាក់ខ្លួនញៀនសារជាតិកូកាអ៊ីនបន្ទាប់ពីរូបគេបានបញ្ចប់អាជីពបាល់ទាត់ទាំងស្រុងនោះ។ គួររំលឹកថា Murphy ធ្លាប់លេងអោយក្លឹបCrewe Alexandra, Liverpool, Charlton Athletic, Tottenham, Fulham និង Blackburn Rovers មុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៣ ។ចាប់តាំងពីពេលនោះមកគាត់បានផ្លាស់ទៅធ្វើជាអ្នកវិភាគកីឡាឱ្យ BBC Sport ក៏ដូចជាគេហទំព័រកីឡាផ្សេងងៗទៀតរួមមានដូចជាៈ Talksport ជាដើម។
ស្ថិតក្នុងវ័យ៤៧ ឆ្នាំ Murphy បានប្រាប់ Ben Heath Podcast ថាៈ នៅពេលដែលអ្នកបញ្ចប់អាជីពបាល់ទាត់បញ្ហាមួយចំនួននិងកើតមានឡើងវាខុសពីពេលជាកីឡាករ។ ព្រោះពេលអ្នកលេងបាល់ទាត់ សារធាតុ Adrenaline និង Dopamine អ្វីៗទាំងអស់នេះជាធាតុផ្សំពីធម្មជាតិដែលធ្វើឱ្យអ្នកមានការគិតបានទៅមុខបានឆាប់រហ័សនិងស្វាហាប់។ផ្ទុយទៅវិញនៅពេលសួរថាតើអ្នកញៀនសាជាតិកូកាអ៊ីនឬអត់ Murphy បាននិយាយដោយបើកចំហរថា: មួយរយៈដែលខ្ញុំបញ្ចប់អាជីពខ្ញុំធ្លាប់ប្រើប្រាស់វា។ ខ្ញុំបានទៅដល់ចំណុចដែលខ្ញុំគិតថាខ្ញុំមិនអាចអត់វា(កូកាអ៊ីន)បានទេ។ប៉ុន្តែទីបំផុតខ្ញុំទទួលបានការគាំទ្រ និងការព្យាបាលហើយខ្ញុំខ្លួនឯងអាចផ្តាច់វាបាន។ការពិតសម្រាប់ខ្ញុំអ្វីដែលសំខាន់បំផុតមួយទៀតនោះគឺខ្ញុំមិនមែនជាមនុស្សញៀនស្រាទេ ។
គួររំលឹកថាMurphy បានចំណាយពេល ៧ ឆ្នាំនៅ Anfield ហើយជួយអោយពួកគេឈ្នះពាន FA Cup, League Cup និង Uefa Cup ក្នុងឆ្នាំ ២០០១ និងចូលលេងអោយក្រុមតោកំណាចអង់គ្លេសបាន ៩ដង។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



