
(អង់គ្លេស)៖ យោងតាមសារព័ត៌មាន Daily Mail បានបង្ហាញថា ខ្សែបម្រើ Scott McTominay របស់ក្រុមបិសាចក្រហម Manchester United នឹងអវត្តមានប្រហែល ៣សប្តាហ៍ បន្ទាប់ពីជួបបញ្ហារបួសជង្គង់ ក្នុងការប្រកួតបរាជ័យជាមួយ Chelsea ៤:៣ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
របាយការណ៍បានបន្ថែមថា ការរងរបួសជង្គង់របស់ McTominay នៅ Stamford Bridge គឺធ្ងន់ធ្ងរ ខណៈនឹងត្រូវខកខានចូលទីលានវិញរហូតដល់ជាង១ខែ។ គួរជម្រាបដែរថា កីឡាករវ័យ ២៧ឆ្នាំ នឹងមិនមានវត្តមានសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ Man United ទល់នឹងក្រុមជើងឯក Coventry City នៅថ្ងៃទី២១ ខែមេសា ខាងមុខនេះផងដែរ។ តែជាសំណាងល្អវិញសម្រាប់ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្ននេះ គាត់មានជម្រើសខ្សែបម្រើកណ្តាលជាច្រើនរួមមាន Casemiro, Sofyan Amrabat និង Kobbie Mainoo ៕
ប្រភព៖ SportsMole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



