Close
Sponsor ads Featured-Image
Liverpool អាចនឹងលក់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់ ខណៈ Barca និង PSG ជាគោលដៅផ្ទេរដ៏មានសក្តានុពល
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា ក្រុមហង្សក្រហម Liverpool គ្រោង​នឹង​សម្រេច​ចិត្ត​ក្នុងការលក់ Luis Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបយក្សបារាំង Paris Saint-Germain។ បច្ចុប្បន្ន Diaz ស្ថិតក្រោមកិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ២០២៧ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កន្លះពីក្រុម Porto ក្នុងខែមករា ឆ្នាំ២០២២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool set Luis Diaz asking price amid Barcelona & PSG interest - report

ads

បើទោះបីជានៅសល់រយៈពេល ៣ឆ្នាំ ដើម្បីបន្តលើកិច្ចព្រមព្រៀងរបស់គាត់ក៏ដោយ ក៏មានការលើកឡើងថា Liverpool ចាំបាច់ត្រូវសម្រេចចិត្តថាតើនឹងត្រូវផ្តល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលវែងថ្មី ឬបណ្តោយឲ្យរូបគាត់ចាកចេញពីកីឡដ្ឋាន Anfield។ ស្របពេលជាមួយគ្នានេះ ហង្សក្រហមនឹងសម្លឹងមើល ដើម្បីទាមទារតម្លៃផ្ទេរប្រមាណ ៧៥លានផោន ឡើងទៅសម្រាប់កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ ប្រសិនក្លឹបយក្សតាមប្រមាញ់ចង់បានខ្លាំង។

Luis Diaz: Police and military search continues for kidnapped father of  Liverpool FC player | CNN

ទន្ទឹមនឹងនោះ PSG កំពុងសម្លឹងរកការពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ពួកគេ ចំពេល Kylian Mbappe គ្រោងនឹងចាកចេញពីក្រុមជើងឯកបារាំងនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។ មិនតែប៉ុណ្ណោះ PSG ហាក់បីដូចជាចាត់ទុក Diaz ជាគោលដៅផ្ទេរដ៏មានសក្ដានុពល បើទោះជា Barcelona ចូលប្រជែងក៏ដោយ៕

ប្រភព៖ SportsMole

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930