រយៈពេល ៣ សប្តាហ៍ក្រោយការប៉ះទង្គិចគ្នាក្នុងការប្រកួត FA Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រុមគូប្រជែងដ៏យូរអង្វែងបិសាចក្រហម Man. United និង Liverpool និងត្រូវធ្វើការប្រកួតប្រឈមមុខដាក់គ្នាម្តងទៀតនៅថ្ងៃអាទិត្យនេះវេលាម៉ោង ៩និង៣០នាទីយប់ នាកីឡដ្ឋាន Old Trafford ក្នុងក្របខ័ណ្ឌ Premier League ។គួររំលឹកថាក្រុមលោក Erik ten Hag បានយកឈ្នះក្នុងលទ្ធផល ៤ទល់និង៣ ដូច្នេះការប្រកួតនេះLiverpool ដែលជាក្រុមភ្ញៀវដដែល និងបន្តចង់សងសឹកឡើងវិញបន្ទាប់ពីម្ចាស់ផ្ទះបានទម្លាក់ពួកគេនោះ។សម្រាប់៦ប្រកួតចុងក្រោយរបស់Man.Utd ធ្វើមិនបានល្អនោះទេ បន្ទាប់ពីចាញ់ Chelsea ៤ទល់និង៣នៅដើមសប្តាហ៏នេះដូច្នេះពួគគេឈ្នះ២ស្មើ១និងចាញ់៣ ឈរនៅលេខរៀងទី៦និងមានគម្លាត១២ពិន្ទុពីក្រុម Top-៤ Aston Villa ទោះយ៉ាងណា Liverpool នៅតែបង្ហាញភាពខ្លាំងនៅក្របខណ្ឌ EPL ដោយការប្រកួតចុងក្រោយផ្តួលក្រុមបាតតារាង Sheffield Utd ក្នុងលទ្ធផល៣ទល់និង១។
១.ប្រវត្តិជួបគ្នា
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
ជួបគ្នា១២លើកនៅទឹកដី Old Trafford ចុងក្រោយ Liverpool បានទទួលជ័យជំនះបានតែ២លើកប៉ុណ្ណោះ។
លោក Erik ten Hag មានវិបត្តិរបួសកាន់តែខ្លាំងនៅខ្សែការពារកណ្តាល បន្ទាប់ពី Raphael Varane និង Jonny Evans រងរបួសនិងត្រូវប្តូរចេញពេលបរាជ័យនៅ Chelsea កាលពីយប់ថ្ងៃព្រហស្បតិ៍។
ជាមួយនឹង Victor Lindelof និង Lisandro Martinez អវត្តមាន Willy Kambwala នឹងចាប់ដៃគូជាមួយ Harry Maguire នៅតំបន់ការពារ។Scott McTominay ក៏ស្ថិតក្នុងបញ្ជីចូលលេងជម្រើសដំបូងជំនួស Casemiro ដែលបានរបួសនៅពាក់កណ្តាលសប្តាហ៍។ចំណែកឯ Luke Shaw, Tyrell Malacia និង Anthony Martial ក៏ស្ថិតនៅក្រៅបញ្ជីចូលលេងផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Maguire, Kambwala, Dalot; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Jurgen Klopp សង្ឃឹមថាកីឡាករ Wataru Endo និងចូលលេងបានវិញក្រោយខកខានពេលទទួលជ័យជម្នះ ៣-១ លើក្រុម Sheffield United ។Alisson, Trent Alexander-Arnold និង Diogo Jota នៅសល់ពីរសប្តាហ៍ទៀតដូច្នេះមិនអាចចូលលេងបានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ០ : ២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]