Close
Featured-Image
Prediction: Man.City ចង់ផ្តួលម្ចាស់ផ្ទះ Crystal Palace ដើម្បីបន្តក្តីសង្ឃឹមការពារតំណែងជើងឯកបន្តទៀត
ទំហំអក្សរ
តូច
ធំ

ក្រោយទទួលជ័យជំនះលើក្រុមភ្ញៀវ Aston Villa ពេលនេះដើរតួជាក្រុមភ្ញៀវក្រុមមេឃខៀវ Man. City និងអាចឡើងមកឈរនៅទីកំពូលតារាង Premier League បានរយៈពេលប៉ុន្មានម៉ោង ប្រសិនពួកគេយកឈ្នះម្ចាស់ផ្ទះ Crystal Palace នៅកីឡដ្ឋាន Selhurst Park សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង៦និង៣០នាទីយប់។ ទោះយ៉ាងណាក្រុមការពារតំណែងជើងឯក Man.City មានបំណង ចង់ផ្តួលក្រុមស្តាំងខៀវវិញក្រោយប្រកួតចុងក្រោយស្មើគ្នាដោយលទ្ធផល ២ទល់និង២ក្នុងការប្រកួតនៅកីឡដ្ឋាន Etihad កាលពីខែធ្នូ ២០២៣កន្លងទៅ។ ៦ប្រកួតចុងក្រោយរបស់ Man.City នៅក្របខណ្ឌ EPL  ឈរនៅលេខរៀងទី៣ឈ្នះ៤ស្មើ២មានគម្លាត៣ពិន្ទុពីក្រុមនាំមុខតារាង Liverpool ខណៈ Crystal Palace ចាញ់២ស្មើ៣ឈ្នះ១ ឈរនៅលេខរៀងទី១៤។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Erling Haaland silences haters as Man City beat broken Man Utd on derby day - Premier League hits and misses | Football News | Sky Sports

Crystal Palace vs Man City: TV channel, kick-off time, team news
១.ប្រវត្តិជួបគ្នា
Manchester City មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​ប្រាំបី​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្រៅ​ផ្ទះ​ទល់​នឹង Crystal Palace នៅ Premier League និងធ្វើបាន Cleansheet រហូតដល់ទៅ៦លើក។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
គ្រូបង្វឹកលោក Oliver Glasner អាច​នឹង​គ្មានវត្តមាន​កីឡាករ​ច្រើនរូប​ដូចពួកគេរងរបួសសម្រាប់ការ​ស្វាគមន៍​ក្រុម Manchester City។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Ward, Andersen, Lerma; Munoz, Wharton, Hughes, Mitchell; Ayew, Mateta, Eze
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Crystal Palace vs Manchester City – How to Watch, TV Channels and predicted lineups - Bookmaker Ratings
៣.ពត៌មានក្រុមMan.City(ភ្ញៀវ)
Manchester City នៅតែមិនមានវត្តមានកីឡាករ Kyle Walker និង Nathan Ake ខណៈ Ederson នៅតែមានការសង្ស័យ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Lewis, Akanji, Dias, Gvardiol; Rodri; Bernardo, De Bruyne, Foden, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ០ : ៣ Man.City
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)
featured image

Chelsea បាន​បញ្ចប់​កិច្ច​សន្យា​ក្នុង​តម្លៃ ៣៧​លាន​ផោន ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាន​និយាយ​ថាយ៉ាងដូច្នេះថា​៖ ​ខ្ញុំ​រំភើប​រីករាយ​ណាស់​ដែល​បាន​មក​ទីនេះ​។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ាសស្ងាត់ៗ Chelsea ចែចូវបានខ្សែការពារវ័យ១៩ឆ្នាំម្នាក់ ក្នុងតម្លៃប្រមាណ«៤២លានអឺរ៉ូ» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • April 2024
    M T W T F S S
    1234567
    891011121314
    15161718192021
    22232425262728
    2930