
(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool បានបង្កើតកំណត់ត្រាថ្មីមួយក្នុង Premier League ក្នុងជ័យជម្នះរបស់ពួកគេទល់នឹងក្រុម Sheffield United កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផល ៣:១។ ទន្ទឹមនឹងនេះដែរ Liverpool បានបង្កើតកំណត់ត្រាថ្មីដោយគ្រប់គ្រងបាល់នៅលើទីលានប្រកួតរហូតដល់ទៅ ៨៣.១% គួរឱ្យកត់សម្គាល់នៅ Premier League។
គួរជម្រាបដែរថា ជ័យជម្នះនេះ បន្តឲ្យ Liverpool យកបាន ៣ពិន្ទុ បន្ថែមឈរនៅកំពូលតារាងមាន ៧០ពិន្ទុ ខណៈ Arsenal និង Manchester City នឹងត្រូវធ្វើការធ្ងន់ ដើម្បីដណ្តើមយកលេខ១ និងអាចលើកពាន PL រដូវកាលនេះបាន។ ជាមួយគ្នានេះ លោក Jurgen Klopp បង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង ជាមួយនឹងលទ្ធផលស្មើគ្នារវាងក្លឹប Arsenal និង Manchester City ក្នុងជំនួបប្រកួតថ្មីៗនេះផងដែរ។
រំលឹកដែរថា កំណត់ត្រាកាលពីជិត ២ ឆ្នាំមុន Liverpool នៅពេលដែលពួកគេមានគ្រាប់បាល់ ៨៣ភាគរយ ក្នុងអំឡុងពេលឈ្នះ ២:០ ទល់នឹងគូប្រជែង Everton ក្នុងខែមេសា ឆ្នាំ២០២២៕
ប្រភព៖ SPORTbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



