
លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ Bayern Munich បាននិយាយថាឱកាសការពារតំណែងជើងឯក Bundesliga បានបញ្ចប់ហើយគិតត្រឹមសប្តាហ៏ទី២៧នេះ ខណៈ នៅសល់៧ប្រកួតទៀត និងត្រូវបិទបញ្ចប់រដូវកាល។ការលើកឡើងរបស់គ្រូបង្វឹកអន្តរជាតិអាឡឺម៉ង់រូបនេះបានកើតឡើងបន្ទាប់ពីក្រុមរបស់គាត់បានចាញ់អតីតក្លឹបចាស់ ២-០ពោលគឺនៅផ្ទះ Borussia Dortmund ។ទោះយ៉ាងណាគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Karim Adeyemi និង Julian Ryerson បានជួយឱ្យ Dortmund ទទួលជ័យជម្នះលើកដំបូងនៅក្នុងជំនួប Der Klassiker ចាប់តាំងពីឆ្នាំ ២០១៩មក ។
បរាជ័យសម្រាប់ក្រុមម្ចាស់ផ្ទះនេះបានធ្វើអោយ Bayern Munich ដេញតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ចំនួន ១៣ ពិន្ទុ ខណៈក្រុមលោក Alonso បានផ្តួល Hoffenheim កាលពីថ្ងៃសៅរ៍ដូចគ្នា។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងដឹកនាំ Leverkusen លើកពានលីគដំបូង ដោយក្លឹបត្រូវការឈ្នះតែបីដងប៉ុណ្ណោះពីការប្រកួតដែលនៅសល់ចំនួនប្រាំពីរនិងជាការបង្អាក់ការលើកពានកំពូលអាឡឺម៉ង់លើកទី១២ជាប់ៗគ្នានោះ។ជ័យជម្នះរបស់ Dortmund ដែលជាលើកទីមួយរបស់ពួកគេនៅទឹកដីBayern Munich ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនិងបានបង្កើនឱកាសរបស់ពួកគេក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ៤ហើយឥឡូវនេះពួកគេមានបីពិន្ទុនំាំមុខក្រុមលេខ ៥ RB Leipzig ។
ប្រភព:BBC
មានវីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



