Liverpool និងត្រូវបន្តដំណើរការប្រកួតប្រជែងក្របខណ្ឌ EPLនៅថ្ងៃអាទិត្យ ដោយត្រូវទទួលក្រុមមកពីភាគខាងត្បូងគឺ Brighton Hove Albion នៅទឹកដី Anfield នាវេលាម៉ោង១០ យប់ថ្ងៃអាទិត្យ។ការប្រកួតចុងក្រោយរបស់ Liverpool បានត្រឹមស្មើក្រុមការពារតំណែងជើងឯក Man.City ខណៈ Brighton បានផ្តួលក្រុម Nottingham Forest ១ទល់និង០។៦ប្រកួតចុងក្រោយរបស់ Liverpool គឺឈ្នះ៤ស្មើ១ចាញ់១ ឈរនៅលេខរៀងទី២មានពិន្ទុស្មើក្រុមកំពូលតារាង Arsenal ប៉ុន្តែមានគ្រាប់បាល់ស៊ុតចូលតិចជាង ខណៈ Brighton ៦ប្រកួតចុងក្រោយឈ្នះ៣ចាញ់២ស្មើ១ ឈរនៅលេខរៀងទី៨។
១.ប្រវត្តិជួបគ្នា
Roberto De Zerbi មិនទាន់ស្គាល់រសជាតិចាញ់ Liverpool ក្នុងនាមជាអ្នកចាត់ការ Brighton បន្ទាប់ពីប្រកួតចំនួន ៤ ដង ឈ្នះ ២ ស្មើ ២ ។Liverpool ទើបតែចាញ់៥ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ក្រោយធ្លាក់ចេញពីក្របខណ្ឌ FA Cup វគ្គ៨ក្រុមចុងក្រោយក្រោមថ្វីជើង Man.Utd។
ម្ចាស់ផ្ទះគួរតែបន្តទម្រង់លេងលីកដ៏រឹងមាំរបស់ពួកគេជាមួយនឹងជ័យជម្នះនៅទីនេះ។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
កីឡាករ Curtis Jones, Trent Alexander-Arnold និង Diogo Jota ជិតត្រលប់ពីរបួសហើយ។Andy Robertson ត្រូវបានបង្ខំឱ្យប្តូរចេញដោយសាររបួសសម្រាប់ស្កុតឡែនអំឡុងពេលប្រកួតអោយ ជម្រើសជាតិ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKelleher; Bradley, Konate, Van Dijk, Gomez; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពត៌មានក្រុមBrighton(ភ្ញៀវ)
Kaoru Mitoma, Solly March និង Jack Hinshelwood នៅតែអវត្តមាន ខណៈJoao Pedro និង James Milner នឹងត្រូវបានវាយតម្លៃ ហើយអាចត្រលប់មកជួយក្រុមបាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Lamptey, Van Hecke, Dunk, Estupinan; Gross, Gilmour; Adingra, Lallana, Fati; Welbeck
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២:០ Brighton
ប្រភព:whoscored &sportskeeda&sportsmole