Close
Ads: 88BOL
Featured-Image
Bayern Munich រឺ Dortmund មួយណាដែលអាចរកបាន៣ពិន្ទុក្នុងជំនួប Der Klassiker រាត្រីនេះ
ទំហំអក្សរ
តូច
ធំ

ក្រុមការពារតំណែងជើងឯក Bundesliga គឺ Bayern Munich និងត្រូវជួបជាមួយក្រុមភ្ញៀវ Borussia Dortmund នាកីឡដ្ឋាន Allianz Arena សម្រាប់ការប្រកួត Der Klassiker របស់អាឡឺម៉ង់ លើកទី ១៣៥ វេលាម៉ោង ១២ និង ៣០នាទីកណ្តាលអធ្រាតឈានចូលថ្ងៃអាទិត្យស្អែកនេះ។គួរកត់សម្គាល់ថាក្រុមអាឡឺម៉ង់ទាំងពីរគឺបានដឹកដៃគ្នាមកកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នាពេលខាងមុខ។ទោះយ៉ាងណា៦ប្រកួតចុងក្រោយរបស់ Bayern Munich សម្រាប់ការប្រកួតនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់គឺ ឈ្នះ៣ស្មើ២ចាញ់ ឈរនៅលេខរៀងទី២និងមានគម្លាត១០ពិន្ទុពីក្រុម Leverkusen ។សម្រាប់ Dortmund វិញ៦ប្រកួតចុងក្រោយឈ្នះ៤ចាញ់១និងស្មើ១ឈរនៅលេខរៀងទី៤មានគម្លាត១០ពិន្ទុពីក្រុមលេខ២ Dortmund ។សម្រាប់ Dortmund បន្ទាប់ពីការប្រកួតមិនឈ្នះបីប្រកួតចុងក្រោយនៅ Bundesliga  ក្រុម Borussia Dortmund បានឈ្នះរាល់ការប្រកួត ៤ ដងចុងក្រោយជាប់គ្នាមុនជួប Bayern Munich  និងជាការតាមទាន់កំណត់ត្រាលើកដំបូងគិតចាប់តាំងពីខែមីនា ឆ្នាំ ២០២៣ ។
Preview: Bayern Munich vs Borussia Dortmund - Get German Football News
១.ប្រវត្តិជួបគ្នា
Borussia Dortmund មិនស្គាល់ឈ្នះសោះក្នុងការប្រកួត ១១ លើកចុងក្រោយរបស់ពួកគេទល់នឹង Bayern Munich គ្រប់ក្របខណ្ឌប្រកួតទាំងអស់ ដែលជារឿងយូរបំផុតរបស់ពួកគេទល់នឹងក្រុម Bavarians ចាប់តាំងពីឆ្នាំ២០០២ ។
Bayern Munich និង Borussia Dortmund នឹងត្រូវប្រកួតគ្នាលើកទី២នៅរដូវកាលនេះដោយមិនមានក្រុមណាមួយនៅលើកំពូលតារាងជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយ។
២.ពត៌មានក្រុមBayern Munich(ម្ចាស់ផ្ទះ)
Manuel Neuer បានរងរបួសសាច់ដុំកំឡុងពេលបំពេញកាតព្វកិច្ចអោយជម្រើសជាតិ ដូច្នេះការប្រកួតនេះរូបគេអាចនិងអវត្តមានច្រើនជាងចូលលេង ដើម្បីត្រៀមប្រកួត UCL ដ៏សំខាន់ជាងជាមួយ Arsenal នៅពេលខាងមុខ។ Harry Kane កំពុង​មាន​បញ្ហា​របួស​កជើងនិង​ខកខាន​ការ​បំពេញ​កាតព្វកិច្ច​អោយក្រុម​ជម្រើស​ជាតិ​អង់គ្លេស តែអាចនិងចូលលេង។Noussair Mazraoui និង Raphaël Guerreiro ទាំង​ពីរ​ជិត​ត្រលប់​មក​វិញ​ក្រោយរង​របួស​ភ្លៅ ខណៈ Sacha Boey របួស​សាច់ដុំ​ម្នាក់​ទៀត។សម្រាប់ Kingsley Coman ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញបន្ទាប់ពីរបួសជង្គង់ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ulreich; Kimmich, Dier, De Ligt, Davies; Laimer, Goretzka; Sane, Muller, Musiala; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bayern Munich vs Borussia Dortmund last five H2Hs: Quick starters, Bayern, to strike early again?
៣.ពត៌មានក្រុមDortmund(ភ្ញៀវ)
គ្រូ​បង្វឹក Edin Terzic និងរៀបចំយុទ្ធសាស្រ្តសាជាថ្មីក្រោយកីឡាករបញ្ចប់ការបំពេញកាតព្វកិច្ចអោយជម្រើសជាតិ ខណៈ Ramy Bensebaini ត្រូវបានច្រានចោលដោយសាររបួសជង្គង់ ចំណែក Macel Sabitzer នឹងខកខានការប្រកួតនេះជាមួយអតីតក្លឹបរបស់គាត់តាមរយៈការព្យួរ។ខ្សែប្រយុទ្ធ Sébastien Haller ត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីជាសះស្បើយពីរបួសកជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kobel; Ryerson, Hummels, Schlotterbeck, Maatsen; Ozcan, Can, Brandt; Sancho, Fullkrug, Malen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Bayern Munich ២ : ២ Dortmund
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានកំណត់ និងរៀបចំតម្លៃផ្ទេរប្រមាណ ៤០លានអឺរ៉ូ សម្រាប់ខ្សែបម្រើឆ្នើម សញ្ជាតិប្រេស៊ីល Casemiro ដែលមានបទពិសោធន៍យ៉ាងច្រើន ប្រសិនមានក្លឹបណាចាប់អារម្មណ៍ និងចង់ទិញយកនៅរួមក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ នេះបើយោងតាមសារព័ត៌មាន Daily Star បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ លោក Arne Slot បានថ្លែងថា «មុខតំណែងនៅ Liverpool គឺពិបាកនឹងព្រងើយកន្តើយណាស់» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះ Casemiro បានឈានដល់អាយុ ៣២ឆ្នាំ ដោយរូបគាត់កំពុងមានភាពមិនច្បាស់ក្នុងការប្រកបអាជីពនៅ Old Trafford ខណៈបច្ចុប្បន្ន Casemiro បានក្លាយជាកីឡាករម្នាក់ដែលមានប្រាក់ខែច្រើននៅក្នុងក្រុម Man United ផងដែរ។ ទន្ទឹមនឹងនេះ កាលពីប៉ុន្មានថ្ងៃមុន ក៏មានពាក្យចចាមអារាមថា រូបគាត់អាចនឹងត្រូវម្ចាស់ក្លឹបថ្មីលោក Sir Jim ចង់រុះរើគាត់ឲ្យចេញពីក្រុមផងដែរ ក្រោមហេតុផលកាត់បន្ថយការចំណាយបានមួយចំណែក។ គួរជម្រាបដែរថា ក្រុមរបស់លោក Erik ten […]

ចុចអានបន្ត
អត្ថបទទាក់ទង