
បរទេស: អតីតខ្សែការពារក្រុមមេឃខៀវ Manchester City លោក Micah Richards បានប្រៀបធៀបទម្រង់លេងរបស់ខ្សែប្រយុទ្ធ Bukayo Saka ទៅនិងវីរបុរសក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Robert Pires តែម្តង។
ក៏ព្រោះតែសមត្ថភាពបណ្តើរបាល់និងបញ្ចប់ទីដ៏ប៉ិនប្រសព្វដ៏មានភាពទាក់ទាញនោះ Richards បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈការបញ្ចប់ទីរបស់គាត់ និង សមត្ថភាពបណ្តើរបាល់ បញ្ចូនបាល់ចេញពីជ្រុងចូលប្រអប់ ធ្វើអោយខ្ញុំនឹកឃើញដល់Pires។ គួរបញ្ជាក់ថាអតីតកីឡាករអន្តរជាតិបារាំង Pires មិនស្គាល់ចាញ់មួយប្រកួតសោះឡើងនៅក្របខណ្ឌ Premier League ក្នុងឆ្នាំ២០០៤ ដោយរកបាន១៤ គ្រាប់ និងAssist ៩ ដងនៅរដូវកាលនោះ Arsenal បច្ចុប្បន្នកំពុងនាំមុខតារាងក្របខ័ណ្ឌលីគកំពូលអង់គ្លេស និង សម្លឹងចង់លើកពានក្រោយខកខានចាប់តាំងពីរដូវកាល២០០៣-២០០៤ខណៈកីឡាករអន្តរជាតិអង់គ្លេស Saka រូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងក្រុម។

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]
