

បរទេស: អតីតខ្សែការពារក្រុមមេឃខៀវ Manchester City លោក Micah Richards បានប្រៀបធៀបទម្រង់លេងរបស់ខ្សែប្រយុទ្ធ Bukayo Saka ទៅនិងវីរបុរសក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Robert Pires តែម្តង។

ក៏ព្រោះតែសមត្ថភាពបណ្តើរបាល់និងបញ្ចប់ទីដ៏ប៉ិនប្រសព្វដ៏មានភាពទាក់ទាញនោះ Richards បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈការបញ្ចប់ទីរបស់គាត់ និង សមត្ថភាពបណ្តើរបាល់ បញ្ចូនបាល់ចេញពីជ្រុងចូលប្រអប់ ធ្វើអោយខ្ញុំនឹកឃើញដល់Pires។ គួរបញ្ជាក់ថាអតីតកីឡាករអន្តរជាតិបារាំង Pires មិនស្គាល់ចាញ់មួយប្រកួតសោះឡើងនៅក្របខណ្ឌ Premier League ក្នុងឆ្នាំ២០០៤ ដោយរកបាន១៤ គ្រាប់ និងAssist ៩ ដងនៅរដូវកាលនោះ Arsenal បច្ចុប្បន្នកំពុងនាំមុខតារាងក្របខ័ណ្ឌលីគកំពូលអង់គ្លេស និង សម្លឹងចង់លើកពានក្រោយខកខានចាប់តាំងពីរដូវកាល២០០៣-២០០៤ខណៈកីឡាករអន្តរជាតិអង់គ្លេស Saka រូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងក្រុម។

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim បានប្រាប់កីឡាករវ័យ […]
