
គ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេសលោក Gareth Southgate បានបញ្ជាក់ថាខ្សែប្រយុទ្ធឆ្នើមនិងជាកាពីតែនក្រុម Harry Kane នឹងក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបីនាក់ដែលអវត្តមានសម្រាប់ការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ជាមួយប្រេស៊ីលនៅកីឡដ្ឋាន Wembleyចក្រភពអង់គ្លេស នាវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃអាទិត្យស្អែកនេះ។ Kane បានរងរបួសកជើងអំឡុងពេលការប្រកួត Bundesliga ចុងក្រោយទល់និង Bayern Munich ជាមួយ SV Darmstadt 98 ។បញ្ហាមួយទៀតរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះគឺត្រៀមប្រកួតវគ្គ /៤ ផ្តាច់ព្រ័ត្រ Champions League របស់ Bayern Munich ជាមួយក្រុម Arsenal នៅខែក្រោយ។
លោក Southgate បានបញ្ជាក់ផងដែរថាក្រោពី Kane គឺ Cole Palmer របស់ Chelsea និង Jordan Henderson របស់ Ajax ផងដែរនិងអវត្តមានជាមួយ Bukayo Saka ខណៈPalmer និង Henderson ិងអាចចូលលេងពេលជួបែលហ្សិកនៅសប្តាហ៏ក្រោយ។ទោះយ៉ាងណា Foden អាចប្រជែងតំណែងរបស់ Henderson នៅខ្សែបម្រើ ទោះបីជា Conor Gallagher និងកីឡាករ Kobbie Mainoo (ត្រូវបានលើក Southgate មើលឃើញពីភាពប៊ិនប្រសពរបស់កីឡាករ Man.Utd រូបនេះ)ប៉ុន្តែមិនធានាបានកៅអីជម្រើស១១នាក់ដំបូងខណៈ Declan Rice និង Jude Bellingham ក៏ជាបេក្ខភាពប្រជែងតំណែងនេះផងដែរ។
ខណៈពេលដែលក្រុមអង់គ្លេសមានការព្រួយបារម្ភអំពីរបួសមួយចំនួនដើម្បីធ្វើការជុំវិញការប្រកួតនៅថ្ងៃសៅរ៍នេះ គ្រូបង្វឹកប្រេស៊ីល Dorival Junior ដែលនឹងមកដឹកនាំក្រុម Selecao ជាលើកដំបូងនៅចុងសប្តាហ៍នេះ ក៏និងត្រូវអវត្តមានកីឡាករ៥នាក់ងដែរ ។ នោះមានដូចជាៈ Gabriel Martinelli និង Gabriel Magalhaes របស់ Arsenal មានបញ្ហារបួសខណៈដែល Ederson របស់ Manchester City, Casemiro របស់ Manchester United និង Marquinhos របស់ Paris Saint-Germain ត្រូវបានដកចេញផងដែរ។កីឡាករដូចជា Neymar, Gabriel Jesus, Eder Militao និង Alisson Becker ក៏អវត្តមានដែរ ហើយក្រុមយក្សនៅអាមេរិកខាងត្បូងដែលបានចាញ់បីប្រកួតចុងក្រោយរបស់ពួកគេនឹងដាក់អ្នកចាំទីម្នាក់ក្នុងចំណោមអ្នកចាំទី ៣ នាក់ Bento, Leo Jardim ឬ Rafael នៅ Wembley ដោយសារតែ Ederson ជម្រើសដៃទី២របស់ Man.Cityបន្ទាប់ពី Becker ក៏កំពុងរងរបួសផងដែរ។
ប្រភព:Sportsmole

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



